Breaking_រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ចប់​ការហាមឃាត់​ធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​

ថ្ងៃអាទិត្យ 25 មេសា 2021, 11:22

​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​បញ្ចប់​ការហាមឃាត់​ធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​។​

 

​យ៉ាងណាក៏ដោយ សម្រាប់​ការធ្វើដំណើរ​ចេញ​-​ចូល និង​ឆ្លងកាត់​ភូមិសាស្ត្រ​នានា ដែល​ត្រូវបាន​បិទ​ខ្ទប់ ត្រូវ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល និងសេចក្តីសម្រេច​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី ខេត្ត ដែលមាន​ជា​ធរមាន​៕​

Breaking_រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ចប់​ការហាមឃាត់​ធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​

PLB Banner on article detail

អត្ថបទពេញនិយម