រថយន្តដឹកអង្ករចុះចំណោតក្រឡាប់កិនស្លាប់មនុស្សជាច្រើននាក់នៅស្រុកភ្នំព្រឹក

ថ្ងៃអង្គារ 30 មីនា 2021, 21:21

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស០៤នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងដ៏រន្ធត់បង្កដោយខ្លួនឯង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះបានកើតឡើងនៅវេលាម៉ោង
១៤និង០៥នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ ត្បូងឃ្មុំ  3A 0409 បានដឹកអង្ករពេញក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានធ្វើដំណើរចុះចំណោតពីលើភ្នំព្រឹក ភ្លាមនោះក៏ស្រាប់តែរ៉េចង្កូតក្រឡាប់ផ្ងារជើងបណ្តាលអោយកិនទាំងអ្នកបើកបរនិងអ្នករួមដំណើរ០៤នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង ។

ជនរងគ្រោះស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើរួមមាន៖
១.ឈ្មោះ សួន សុជា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ស្លាប់)
២.ឈ្មោះ ឧត្តម ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង (ស្លាប់)
៣.ឈ្មោ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ(ស្លាប់)  
៤.ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (ស្លាប់)។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងប្រមូលសាកសពដើម្បីរងចាំប្រគល់អោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

រថយន្តដឹកអង្ករចុះចំណោតក្រឡាប់កិនស្លាប់មនុស្សជាច្រើននាក់នៅស្រុកភ្នំព្រឹក

PLB Banner on article detail