អភិបាលខេត្តប៉ៃលិនយកគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លា សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានចំនួន ៣៤គ្រួសារ

ថ្ងៃអាទិត្យ 21 មីនា 2021, 20:48

(ប៉ៃលិន)នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន អមដំណើរដោយលោក លោកស្រី ប្រធានមន្ទីរគ្រប់អង្គភាព រួមនឹងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានចំនួន ៣៤គ្រួសារ ក្នុងនោះមានគ្រួសារជនបរទេស១គ្រួសារ ក្នុងសង្កាត់អូរតាវ៉ៅ និងក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមួយគ្រួសារៗទទួលបាន អង្ករ ២៥kg, មី ១កេស ,ទឹកត្រី ១យួ, ត្រីខ ១ឡូ, អំបិល ,ប៊ីចេង ,ស្ករ , ទឹកសុទ្ធ ១កេស , ពងទា ៣០គ្រាប់ និងថវិកា ៥០,០០០រៀល។

ក្នុងឱកាសនោះ លោកជំទាវក៏បានណែនាំ និងអប់រំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

 ជាមួយគ្នាប្រជាពលរដ្ឋទាំង៣៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កបានសំដែងនូវក្តីរំភេីបរីករាយឥតឧបមាបន្ទាប់ពីបានទទួលនូវគ្រឿងឧបភោគ បរិភោគពីសម្ដេចតេជោហ៊ុនសែននិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តាមរយះអភិបាលខេត្តប៉ៃលិននេះស្តែងចេញពីការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ​ ដែលជាការលេីកទឹកចិត្ត ននិងផ្តល់បងប្អូនយើងដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានរបស់ខ្លួន។

 បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងនោះបាន គោរពជូនពរដល់ សម្តេចទាំងទ្វេរ មានសុខភាពល្អ​ រឹងមាំ​ អាយុយឺនយូរ​ ដេីម្បីជាម្លប់​ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា​ ក្រោមម្លប់នៃសន្តិភាព៕

អភិបាលខេត្តប៉ៃលិនយកគ្រឿងឧបភោគបរិភោគ
ជាអំណោយដ៏ថ្លៃថ្លា សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានចំនួន ៣៤គ្រួសារ

PLB Banner on article detail

អត្ថបទពេញនិយម