កម្ពុ​ជាមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ មួយឆ្នាំ​ចំណេញ​ជិត ៥០០ លាន​ដុល្លារ​

ថ្ងៃពុធ 17 កុម្ភៈ 2021, 9:46

​បើតាម​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា រហូតមកដល់​ពេលនេះ​ប្រទេស​កម្ពុ​ជាមាន​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ចំនួន ០៥ កំពុងដំណើរការ​។ ខេត្តកំពត​បានក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​បំផុត ខណៈដែល​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ០៤ បាន​បោះទីតាំង​វិនិយោគ​ក្នុង​ខេត្ត​ដ៏​សក្ដានុពល​នេះ​។​

 

​បើតាម​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក្នុង​មួយឆ្នាំៗ​កម្ពុជា​អាច​ផលិត​ស៊ីម៉ងត៍​បាន​ដោយ​ខ្លួនឯង ប្រមាណ​ជាង ៨​លាន​តោន​។ ខេត្តកំពត​មាន​រោងចក្រ​ចំនួន ០៤ និង​១ រោងចក្រ​ទៀត គឺ​នៅ​ខេត្តបាត់ដំបង​។​

 

​តាមរយៈ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ របស់​កម្ពុជា​ទាំង ៥ បានធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់​ប្រមាណ ៥០០ ដុល្លារ​អាមេរិក ពី​ការទិញ​ស៊ីម៉ងត៍​ពី​ក្រៅប្រទេស​។​

 

​បើតាម​ការសិក្សា​ស្រាវជ្រាវ មានតែ​ខេត្ត​ចំនួន ៣ ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​វត្ថុធាតុដើម សម្រាប់​ផលិត​ស៊ីម៉ងត៍ រួមមាន​ខេត្តកំពត បាត់ដំបង និង​បន្ទាយមានជ័យ​៕​

កម្ពុ​ជាមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ មួយឆ្នាំ​ចំណេញ​ជិត ៥០០ លាន​ដុល្លារ​

PLB Banner on article detail

អត្ថបទពេញនិយម