ជន​ជាតិចិន​ស្រវឹងស្រា​ជោគជាំ បើករថយន្តបុក​ម៉ូតូ​ របួស​២​នាក់

ថ្ងៃពុធ 3 កុម្ភៈ 2021, 9:24

​ព្រះសីហនុ​:​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន បុក​ប៉ះគ្នា និង​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់ ។

 

​ករណីនេះ​កើតហេតុ​នៅវេលា​ម៉ោង​១១:០០​នាទី​យប់ ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ម្តុំ​អូរត្រេះ​១ នៅតាម​បណ្តោយ​ផ្លូវ​ស្រប​ឆ្នេរ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

 

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក camry hybrid ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-5919 បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា ក្នុងទិសដៅ​ពី​ឆ្នេរ​អូរ​ឈើទាល​២ មក​ឆ្នេរ​អូរត្រេះ​១ ។

 

​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងមុខ​សណ្ឋាគារ មុ​ី​ហាវ សុ​ី​គ័ង រថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ក៏​បុក​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក zoomer-x ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 1G-7685 ខណៈ​កំពុង​បើកបរ បញ្ចា​ស់ទិស​គ្នា បណ្តាល​ឲ្យ​បុរស​២​នាក់​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់ ។

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ឃ្លាំង​លើ ដោយឡែក​បុរស​ជនជាតិ​ចិន​អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ស្ទួ​ច​យក​វត្ថុតាង​ទាំង​យកទៅ​ប៉ុ​ស្ត៍​នគរបាល​ចរាចរ​ផ្លូវគោក​ខេត្ត​ព្រះសីហនុ រងចាំ​ការដោះស្រាយ​តាម​នីតិវិធី ៕​

ជន​ជាតិចិន​ស្រវឹងស្រា​ជោគជាំ បើករថយន្តបុក​ម៉ូតូ​ របួស​២​នាក់
ជន​ជាតិចិន​ស្រវឹងស្រា​ជោគជាំ បើករថយន្តបុក​ម៉ូតូ​ របួស​២​នាក់

PLB Banner on article detail

អត្ថបទពេញនិយម