​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្សពួក ពីបទហឹ​ង្សា​​ដោយ​ចេតនា

ថ្ងៃពុធ 3 កុម្ភៈ 2021, 8:33

​ខេត្តបាត់ដំបង៖ ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​គ្នា​ពីរ​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចាប់​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

 

​លោក វរសេនីយ៍ឯក  ឈឿង  គឹម​សុង  នាយការិយាល័យ  នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយដឹងថា ក្រោយ​ទទួលបាន​បណ្តឹង​ពី​ខាង​ជនរងគ្រោះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ  បង្ក្រាប  ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​នៅវេលា​ម៉ោង ១៨​និង​១៥​នាទី ថ្ងៃទី ០១  ខែ  កុម្ភៈ  ឆ្នាំ  ២០២១  ទើប​កំណត់​បាន​មុខសញ្ញា​នឹង បាន ធ្វើការ នាំខ្លួន ជនសង្ស័យ  ០១  នាក់ ឈ្មោះ  សើ​រ  សារឿ​ត  ហៅ  ជោ  ភេទ​ប្រុស  អាយុ  ២២  ឆ្នាំ  មាន​ទីលំនៅ  ភូមិ ចំការ​សំរោង ១  សង្កាត់ ចំការ​សំរោង  ក្រុង​បាត់ដំបង ។

 

លោក​បាន​បន្តថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​យកមក​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​កាលពី ថ្ងៃទី  ២៩  ខែ  មករា  ឆ្នាំ  ២០២១  វេលា​ម៉ោង  ០៣​និង​១០  នាទី  នៅ ចំណុច ភូមិ រតនៈ  សង្កាត់ រតនៈ  ក្រុង​បាត់ដំបង  ខេត្ត បាត់ដំបង  ខ្លួន​និង​បក្សពួក​ម្នាក់ទៀត​បាន​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូឌុប គ្នា​ទៅ​កាប់​នឹង​គប់​ដុំថ្ម ទៅ លើ ឈ្មោះ ពេជ្រ  គឹម ឡុង  ភេទ​ប្រុស  អាយុ  ២៨ ឆ្នាំ  មាន​ទីលំនៅ ភូមិ រតនៈ  សង្កាត់ រតនៈ  ក្រុង​បាត់ដំបង  បណ្តាល ឲ្យ រងរបួស ក្បាល ជង្គង់  និង  កែង ដៃ ខាង ឆ្វេង  រួច​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន តែ​សំណាង​មិនល្អ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​តែម្តង​។  

 

​លោក​ប្រធានការិយាល័យ​បានបញ្ជាក់​បន្ថែមថា នៅក្នុង​កិច្ចប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​-  ម៉ូតូ  ០១  គ្រឿង ម៉ាក ហុងដា វេ​វ  ១០០  ពណ៌  ខ្មៅ  ក្រហម  ពាក់​ស្លាក​លេខ  បាត់ដំបង  1B 9857 ដែលជា​មធ្យោបាយ​ជិះ​ធ្វើសកម្មភាព​ផងដែរ​។

 

  ហើយ​រហូតមក​ដល់ពេលនេះ​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើការកសាង​សំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម​នីតិវិធី៕​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្សពួក ពីបទហឹ​ង្សា​​ដោយ​ចេតនា

PLB Banner on article detail

អត្ថបទពេញនិយម