ក្មេងប្រុស​ម្នាក់ បើក​ម៉ូតូ ត្រូវ​រថយន្តបុក​ស្លាប់ នៅនឹងកន្លែង​

ថ្ងៃអង្គារ 2 កុម្ភៈ 2021, 11:55

​ព្រះសីហនុ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ រថយន្ត ០១​គ្រឿង បុក​ប៉ះ​និង​ម៉ូតូ បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អធ​ម័ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតហេតុ​នៅវេលា​ម៉ោង ១៥:៣០​នាទី​រសៀល ថ្ងៃទី​០១ ខែកុម្ភៈ  ឆ្នាំ​២០២១ លើផ្លូវ ជាតិ​លេខ​៤  ត្រង់ចំណុច មុខ​ស្ថាន​នី​យ៍​ប្រេង​PTT ភូមិ​២ សង្កាត់​លេខ​១ ខេត្ត​ព្រះ​ព្រះសីហនុ  ។

 

​យោងតាម​សាក្សី​ដែល​ឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ប្រទះឃើញ​រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក មាន​ទិសដៅ ស្របគ្នា ចេញពី​ក្រុងព្រះសីហនុ បាន​បុក​ប៉ះ​ម៉ូត ០១​គ្រឿង ម៉ាក SIRUIS ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ អ្នកបើកបរ ឈ្មោះ ឈិ​ក ស្រី​ពេជ្រ ភេទ​ស្រី អាយុ ១៥​ឆ្នាំ រងរបួស​ស្រាល និង រួម​ដំណើរ​ដោយ​ប្អូនប្រុស​ម្នាក់​ឈ្មោះ ឈិ​ក សូរិយា អាយុ ១១​ឆ្នាំ ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។

 

​ក្មេងៗ​ជនរងគ្រោះ​ទាំងពីរ​នាក​បច្ចុប្បន្ន​មាន​ទីលំនៅ ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ  ក្រោយពេល​កើតហេតុ​រថយន្ត បាន​បើក​បន្ត​ទៅមុខ​រត់គេច​ខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​រក​បន្ត ។

 

​បច្ចុប្បន្ន​សព​ក្មេងប្រុស​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​សាចញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​លំនៅដ្ឋាន​ភូមិ​១ សង្កាត់​១ ខេត្ត​ព្រះសីហនុ ៕​

ក្មេងប្រុស​ម្នាក់ បើក​ម៉ូតូ ត្រូវ​រថយន្តបុក​ស្លាប់ នៅនឹងកន្លែង​
ក្មេងប្រុស​ម្នាក់ បើក​ម៉ូតូ ត្រូវ​រថយន្តបុក​ស្លាប់ នៅនឹងកន្លែង​

PLB Banner on article detail

អត្ថបទពេញនិយម