​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ ​ពីបទ​រក្សាទុក​ ថ្នាំញៀន​

ថ្ងៃអង្គារ 2 កុម្ភៈ 2021, 10:47

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គារ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង ១០​និង​៥០​នាទី ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​៨ ភូមិ​ពោធិ៍​២ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​

 

​ជាមួយគ្នា​ទៅនឹង​កិច្ចប្រតិបត្តិការ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ បន ប៊ុន ហៅ គូប​ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង  រួមជាមួយ​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖
-​ថ្មាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ១០​កូន​ថង់ ទម្ងន់ ១,៧៦​ក្រាម​
-​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង -​ការ​បូ​បដា​ក់លុយ​ចំនួន​០១ និង​ប្រាក់​ខ្មែរ​ចំនួន ២០០០០​រៀល​ផងដែរ​។​

 

ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ រួមជាមួយ​វត្ថុតាង​ផង​នោះ រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​។​

​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ ​ពីបទ​រក្សាទុក​ ថ្នាំញៀន​

PLB Banner on article detail

អត្ថបទពេញនិយម