​ឃាត់ខ្លួន​០៣​នាក់​ទៀត​ពីបទ​រក្សាទុក​ថ្នាំញៀន​ពីរ​ករណី​ផ្សេងគ្នា​

ថ្ងៃសុក្រ 29 មករា 2021, 8:30

​ខេត្តបាត់ដំបង​! ជនសង្ស័យ​ចំនួន​០៣​បន្ថែមទៀត​ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​និង​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល បង្ក្រាប​ឃាត់ខ្លួន​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពីរ​ករណី​ផ្សេងគ្នា​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​នេះដែរ​ករណី​ទី​១ ធ្វើ​ឡើងជា​បន្តបន្ទាប់​ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​បឹង​វែង និង​ភូមិ​ក្បាលថ្នល់ ស្ថិតក្នុង​ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន​៖
១-​ឈ្មោះ ណារិន នរ​:​សិ​ដ្ឋ ហៅ ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បឹង​វែង ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​
២-​ឈ្មោះ ហឿ​ប បូរី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ជាមួយ​វត្ថុតាង​មាន​៖
-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០៨​ថង់​ទម្ងន់ ៩,៦៥​ក្រាម -​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង -​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង និង​ម៉ូតូ​កែច្នៃ​ចំនួន​១​គ្រឿង​។​

 

​ករណី​ទី​២ ធ្វើឡើង​ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល នៅវេលា​ម៉ោង ០៣​និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១
​នៅ​ចំណុច​ភូមិ​ព្រៃ​សង្ហា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល  ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ យស កុសល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​សង្ហា ឃុំ​ខ្នាចរមាស  ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ជាមួយ​វត្ថុតាង -​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០៤​ថង់​ទម្ងន់ ១,០០​ក្រាម រួមជាមួយ​ម៉ូតូ​ចំនួន​១​គ្រឿង​ផងដែរ​។​

 


​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង រហូតមកដល់​ថ្ងៃនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

​ឃាត់ខ្លួន​០៣​នាក់​ទៀត​ពីបទ​រក្សាទុក​ថ្នាំញៀន​ពីរ​ករណី​ផ្សេងគ្នា​

PLB Banner on article detail

អត្ថបទពេញនិយម