បង្ក្រាប​ល្បែងស៊ីសង​​បៀរ​ និង​ឆ្នោត​ឃាត់ខ្លួន​៤​នាក់ បាន​មួយ​ដង្ហើម​ចង្រឹត​រួច​ដោះលែង​វិញ​អស់​

ថ្ងៃសុក្រ 29 មករា 2021, 7:28

​បាត់ដំបង ៖​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១  កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី បាន​ចុះបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​(​បៀរ​និង​ឆ្នោត​)​ខុសច្បាប់​១​លើក នៅ​ចំណុច​ភូមិ​មោង​ឃុំ​មោង​ស្រុក​មោងឫស្សី ដោយ​ឃាត់ខ្លួន​អ្នកលេង​ចំនួន​៤​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន​។​

 

​លោក ស គឹម​ឡុង​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៤​នាក់​មាន​១.​ឈ្មោះ ប៉ុល គឹម​ហេង​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង​ស្រុក​មោងឫស្សី (​មេ​ឆ្នោត​) ។ ២.​ឈ្មោះ​ឡុង ញឿ​ន​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​នៅ​ភូមិ​មោង​ឃុំ​មោង ស្រុក​មោងឫស្សី (​លេងបៀរ​) ។ ៣.​ឈ្មោះ ប៊ុន សុផាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី (​លេងបៀរ​)​និង​៤.​ឈ្មោះ​រ៉​យ ផាន​ភេទ​ស្រី អាយុ​៥១​ឆ្នាំ ​និង​ដកហូត​វត្ថុតាង​មួយចំនួន​មាន​ទីលំនៅ​ភូមិ​សួស្តី  ឃុំ​តា​លាស់ ស្រុក​មោងឫស្សី (​លេងបៀរ​)​។​

 

​ចំណែកឯ​វត្ថុតាង​ដែល​ប្រមូល​យកបាន​រួមមាន ៖ សៀវភៅ​កត់​កន្ទុយលេខ​ចំនួន​០២​ក្បាល ប៊ិច​ចំនួន ០២​ដើម បៀរ​ចំនួន ០២​ហ៊ួ កម្រាល​ចំនួន ០២ និង​កៅអី​ជ័រ​ចំនួន ០៤ ។​

 

​បច្ចុប្បន្ន​ករណីនេះ អ្នកប្រព្រឹត្តិ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​៤​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ ៕​

បង្ក្រាប​ល្បែងស៊ីសង​​បៀរ​ និង​ឆ្នោត​ឃាត់ខ្លួន​៤​នាក់ បាន​មួយ​ដង្ហើម​ចង្រឹត​រួច​ដោះលែង​វិញ​អស់​
បង្ក្រាប​ល្បែងស៊ីសង​​បៀរ​ និង​ឆ្នោត​ឃាត់ខ្លួន​៤​នាក់ បាន​មួយ​ដង្ហើម​ចង្រឹត​រួច​ដោះលែង​វិញ​អស់​
បង្ក្រាប​ល្បែងស៊ីសង​​បៀរ​ និង​ឆ្នោត​ឃាត់ខ្លួន​៤​នាក់ បាន​មួយ​ដង្ហើម​ចង្រឹត​រួច​ដោះលែង​វិញ​អស់​
បង្ក្រាប​ល្បែងស៊ីសង​​បៀរ​ និង​ឆ្នោត​ឃាត់ខ្លួន​៤​នាក់ បាន​មួយ​ដង្ហើម​ចង្រឹត​រួច​ដោះលែង​វិញ​អស់​
បង្ក្រាប​ល្បែងស៊ីសង​​បៀរ​ និង​ឆ្នោត​ឃាត់ខ្លួន​៤​នាក់ បាន​មួយ​ដង្ហើម​ចង្រឹត​រួច​ដោះលែង​វិញ​អស់​

PLB Banner on article detail

អត្ថបទពេញនិយម