ម្នាក់​ទៀតហើយ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​រក្សាទុក​ថ្នាំញៀន​

ថ្ងៃព្រហស្បតិ៍ 28 មករា 2021, 14:58

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មុខរា​ហ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គី​រី បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង ១៤​និង​០០​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ។​

 

​ជាមួយគ្នា​ទៅនឹង​កិច្ចប្រតិបត្តិការ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ វិ​ន ណា​រ័ត្ន​ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង  ជាមួយនឹង​វត្ថុតាង​រួមមាន​៖
​ថ្មាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ០៤​ថង់ ទម្ងន់ ២,៩៧​ក្រាម - ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​
​និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​

 

ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ រួមជាមួយ​នឹង​វត្ថុតាង​រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​។​

ម្នាក់​ទៀតហើយ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​រក្សាទុក​ថ្នាំញៀន​

PLB Banner on article detail

អត្ថបទពេញនិយម