នាំអ្នកងប់នឹងល្បែងជល់មាន់៨នាក់មកដុះក្អែលតាមច្បាប់នៅស្នងការ

ថ្ងៃពុធ 27 មករា 2021, 1:39

សមត្ថកិច្ចខេត្តបាត់ដំបងបានបង្ក្រាបទៅតាំងល្បែង ជលមាន់១កន្លែង នាថ្ងៃទី ២៧  ខែ  មករា  ឆ្នាំ  ២០២១  វេលាម៉ោង  ១៥:១២ នាទី  នៅ ចំណុច វាលស្រែ  ស្ថិតក្នុងភូមិ  ព្រៃស្វាយ  ឃុំ រាំងកេសី  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ។

លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដែលបាន ដឹកនាំ   កម្លាំង ក្រុម អន្តរាគមន៍  បង្ការ  បង្ក្រាប   សហការ ជាមួយ កម្លាំង ការិយាល័យ ជំនាញ  បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី  ល្បែងស៊ីសង  (  ភ្នាល់ មាន់ជល់  )  ០១  កករណីខាងលើនេះ បានធ្វេីការនាំខ្លួនមនុស្សចំនួន ០៨  នាក់  មក កាន់ ស្នងការដ្ឋាន  ចាត់ការតាមច្បាប់។ 
អ្នកលេងល្បែងដែលឃាត់ខ្លួនរួមមាន

1️⃣ ឈមោះ  ហ៊ូ  ឆុន  ភេទប្រុស  អាយុ  ៥៩  ឆ្នាំ  មានទីលំនៅ ភូមិ ព្រៃស្វាយ  ឃុំ រាំងកេសី  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ។ 
2️⃣ ឈមោះ  គឹង  ហៀង  ភេទប្រុស  អាយុ  ៥៨ ឆ្នាំ  មានទីលំនៅ ភូមិ ឆាយរំពាត់  ឃុំ កន្ទឺ២  ស្រុក បាណន់  ខេត្ត បាត់ ដំបង  ។ 
3️⃣ ឈមោះ  យឿម  យុត  ភេទប្រុស  អាយុ  ៥៧  ឆ្នាំ  មានទីលំនៅ ភូមិ ថ្មី  ឃុំ កន្ទឺ ១  ស្រុក បាណន់  ខេត្ត បាត់ ដំបង  ។ 
4️⃣ ឈមោះ  ហេីស  តឿ  ភេទប្រុស  អាយុ  ៥០ ឆ្នាំ  មានទីលំនៅ ភូមិ បត់សាលា  ឃុំ បាយដំរាំ  ស្រុក បាណន់  ខេត្ត បាត់ ដំបង  ។ 
5️⃣ ឈមោះ  ឆាយ  ឈៀង  ប្រុស  អាយុ  ៤៦  ឆ្នាំ  មានទីលំនៅ ភូមិ ទួលម្ទេស  ឃុំ ធិបតី  ស្រុក គាស់ក្រឡ  ខេត្តបាត់ដំបង  ។ 
6️⃣ ឈមោះ  នាង  ធី  ភេទប្រុស  អាយុ  ៥៥ ឆ្នាំ  មានទីលំនៅ ភូមិ ព្រៃស្វាយ  ឃុំ រាំងកេសី  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ។ 
7️⃣ ឈមោះ  ហាន  លឿង  ភេទប្រុស  អាយុ  ៥៧  ឆ្នាំ  មានទីលំនៅ ភូមិ អន្លង់វិល  ឃុំ អន្លង់វិល  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ។ 
8️⃣ ឈមោះ  ឈឺន  តាំងទី  ភេទប្រុស  អាយុ  ៥៨  ឆ្នាំ  មានទីលំនៅ ភូមិ ព្រៃស្វាយ  ឃុំ រាំងកេសី  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ។ 
លោក វរសេនីយឯកគឹមសុងបញ្ជាក់ថា វត្ថុតាង ដកហូត រួម មាន  ៖  
-  សង្វៀន សម្រាប់ ជល់ មាន់  ចំនួន  ០២  
-  មាន់ ជល់ ចំនួន  ០២  ក្បាល 
-  ស៊ុម សម្រាប់ ក្រុង មាន់ ចំនួន  ០៣  
-  ឆ្នាំង ដាំទឹក សម្រាប់ ស្អំមាន់ ជល់ ចំនួន  ០១ 
-  ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់  ចំនួន  ០១  
-  ម៉ូតូ ចំនួន  ១១  គ្រឿង  

   បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ តាមនីតិវិធីច្បាប់   ។

 

នាំអ្នកងប់នឹងល្បែងជល់មាន់៨នាក់មកដុះក្អែលតាមច្បាប់នៅស្នងការ
នាំអ្នកងប់នឹងល្បែងជល់មាន់៨នាក់មកដុះក្អែលតាមច្បាប់នៅស្នងការ
នាំអ្នកងប់នឹងល្បែងជល់មាន់៨នាក់មកដុះក្អែលតាមច្បាប់នៅស្នងការ
នាំអ្នកងប់នឹងល្បែងជល់មាន់៨នាក់មកដុះក្អែលតាមច្បាប់នៅស្នងការ

PLB Banner on article detail

អត្ថបទពេញនិយម