សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម

ថ្ងៃពុធ 20 មករា 2021, 14:41

 ខេត្តបាត់ដំបង !នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ ស្មើ១០ បន្ទប់ និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម ស្ថិតក្នុងភូមិបែកចាន សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង។

នៅក្នុងអង្គពិធីនេះដែរ សម្តេចក្រឡាហោម ស ខេង ក៏សូមថ្លែងនូវការអរគុណនិងកោតសសើរចំពោះគំនិតផ្តួចផ្តើមក្នុងការជួសជុលនូវអគារបឋមសិក្សា ដែលមាន១៦បន្ទប់ដែលចាស់ទ្រុឌទ្រោម ហើយនិងការសាងសង់ថ្មី ១០បន្ទប់នេះ ព្រមទាំងទីធ្លាមុខសាលាផង ដែលដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ហើយក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជនជាក្រុមការងារ ដែលចំណាយអស់ប្រហែលជាងកន្លះលានដុល្លារសហរដ្ឋអាមេរិក ស្មើនឹងជាង៥០ម៉ឺនដុល្លារ មិនតិចប៉ុន្មានទេ ប៉ុន្តែយើងគិតថាវាមិនថ្លៃទេ ដោយសារយើងនិងប្រមូលបានផលប្រយោជន៍ត្រឡប់មកវិញយ៉ាងច្រើននៅអនាគត តាមរយៈលោកគ្រូ អ្នកគ្រូ តាមរយៈក្មួយៗសិស្សានុសិស្ស ឬតាមរយ:អាណាព្យាបាលទាំងអស់ ក្នុងការរួមគ្នាធ្វើយ៉ាងម៉េចដើម្បីអោយសាលានេះទាញបានផលប្រយោជន៍មកសម្រាប់សង្គមជាតិរបស់យើង។

ហើយសម្ដេចក្រឡាហោមរំពឹងថា រដ្ឋបាលខេត្ត ស្រុក និងក្រសួងអប់រំ ពិតជាសហការគ្នាដើម្បីនឹងកសាងសាលាបឋមសិក្សា ជា ស៊ីម មួយនេះអោយទៅជាសាលាគំរូដូចដែលបានកំណត់ ហើយបើសាលានេះក្លាយទៅជាសាលាគំរូល្អ សម្តេចស្នើអោយក្រសួងអប់រំចាត់អោយសាលាបឋមសិក្សានៅកន្លែងផ្សេងៗទៀតទាំងនៅខេត្តបាត់ដំបងក្តី ឬមិនមែនខេត្តបាត់ដំបងក្តី មកសិក្សានិងដកពិសោធន៍នៅទីនេះ។

បន្ថែមពីនេះសម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរចំពោះក្រុមការងារក៏ដូចជាអាជ្ញាធរ ដែលរយៈពេលកន្លងមកបានគ្រប់គ្រងស្ថានការណ៍ដែលកើតឡើងចំនួន០២ ដែលទី១គ្រោះទឹកជំនន់ ដោយបានខិតខំប្រឹងប្រែងជួយសង្គ្រោះ និងទី២រឿងកូវីដ-19នេះ ដែលយើងគ្រប់គ្នាកំពុងចូលរួមជួយអនុវត្តទប់ស្កាត់គ្រប់សកម្មភាពទាំងអស់ដើម្បីកុំអោយឆ្លងរាលដាលចូលសហគមន៍។

គួរបញ្ជាក់ផងដែរថា ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តម ងួន រតនៈ ជំនួសមុខឱ្យអាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំកសាង ជួសជុល និងកែលម្អរអគារសិក្សា ខ្លោងទ្វា និងបរិវេណទាំងក្នុង និងក្រៅឲ្យមានសោភ័ណ្ឌភាពកាន់តែស្អាត ដែល ធ្វើពិធីសម្ពោធនាថ្ងៃនេះមានអគារសិក្សា និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម  រួមមាន៖ អគារសិក្សា ១ខ្នង ២ជាន់ ១០ បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ឹម ព្រមទាំងបំពាក់សម្ភារៈសិក្សា និងជួសជុលអគារសិក្សា បំពាក់សម្ភារៈ ទីចាត់ការ សាលប្រជុំ ទីធ្លាទាំងក្នុង និងក្រៅ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតផងដែរ៕

 

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម

PLB Banner on article detail

អត្ថបទពេញនិយម