សម្ដេច ទៀ បាញ់​៖​ ​កម្ពុជា​នៅតែ​អាច​រក្សាបាន​យ៉ាង​ល្អ​នូវស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម

ថ្ងៃសុក្រ 15 មករា 2021, 9:3

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​លើកឡើងថា ប្រទេស​កម្ពុជា​នៅតែ​អាច​បន្តដំណើរ​ទៅមុខ ប្រកបដោយ​មោទនភាព​ខ្ពស់ ទោះបី​កំពុង​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ការរំខាន​ពី​សំណាក់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​ក៏ដោយ​។​

 

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ​ថា «​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាវា​កម្ពុជា​នៅតែ​អាច​បន្តដំណើរ​ទៅមុខ​ប្រកបដោយ​មោទនភាព​ខ្ពស់ បើទោះជា​យើង​បាន​នឹង​កំពុង​ប្រឈម​ជាមួយ ការគំរាមកំហែង​ពី​មេរោគ​កូ​វីដ​-១៩ និង​ការរំខាន​ពី​សំណាក់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​នោះ​«​។​

 

​សម្ដេច​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បានលើកឡើង​ទៀតថា ១​កម្ពុជា​នៅតែ​អាច​រក្សាបាន​យ៉ាង​ល្អ​នូវ ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ដែលជា​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់ សម្រាប់​ជំរុញ​រាល់​ការអភិវឌ្ឍ​នានា​»៕

សម្ដេច ទៀ បាញ់​៖​ ​កម្ពុជា​នៅតែ​អាច​រក្សាបាន​យ៉ាង​ល្អ​នូវស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម
សម្ដេច ទៀ បាញ់​៖​ ​កម្ពុជា​នៅតែ​អាច​រក្សាបាន​យ៉ាង​ល្អ​នូវស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម

PLB Banner on article detail

អត្ថបទពេញនិយម