សម្ដេចក្រឡាហោម ស ខេង៖ ព្រៃវែង ជាខេត្តលេខ១ ផ្នែកបង្កបង្កើនផលស្រូវ

ថ្ងៃព្រហស្បតិ៍ 12 វិច្ឆិកា 2020, 10:20

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះសួរសុខទុក្ខ ចែក​ស្រូវពូជ និង​អំណោយ​មួយចំនួនទៀត​ជូន​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​ជីវភាព​ក្រោយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង រៀបចំ​នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា​វត្តមានរ​បស់​សម្ដេច​ដែល​បាន​មកជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​នាឱកាស​នេះ គឺ​ស្ថិតក្នុង​យុទ្ធនាការ​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​បងប្អូន​អាច​ចាប់ផ្ដើម​ការបង្កបង្កើន​ផល​ឡើងវិញ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា​ការងារ​ផ្ដល់ជំនួយ ពិសេស​ពូជស្រូវ ពូជ​បន្លែ​ជូន​ពលរដ្ឋ​នាពេលនេះ គឺជា​ជំហាន​បន្ទាប់ ក្រោយពី​រាជរដ្ឋាភិបាល បាន​ដឹកនាំ​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ទឹកជំនន់ ដែល​ទន្ទឹមគ្នា​នឹង​ការជួយ​សង្គ្រោះ​នាពេល​កន្លងមក​នោះ បងប្អូន​ប្រជាពលរដ្ឋ​ពិតជា​បាន​ជ្រាប​ហើយ​ថា​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​បានផ្ដល់​ជំនួយ​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ដ៏​លំបាក​នោះ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន ខេត្តព្រៃវែង​ជា​ខេត្ត​លេខ​១ លើ​ខេត្តបាត់ដំបង ដែលមាន​ការបង្កបង្កើន​ផល​ស្រូវ​បាន​ច្រើន​។​

​សម្ដេច​បាន​មានប្រសាសន៍ថា​សម័យនេះ ទោះបីជា​ប្រជាកសិករ​ធ្វើស្រែ​កើនឡើង ប៉ុន្តែ​តម្រូវការ​កម្លាំង​កសិក​រ​ធ្វើស្រែ​បែរជា​មាន​តិច​ទៅវិញ ដោយសារតែ​ការធ្វើ​កសិកម្ម​បានប្រែក្លាយ​ពី​កសិកម្ម​តាមបែប​ប្រពៃណី មកជា​ការធ្វើ​ស្រែ​តាមបែប​ទំនើប ដូចជា​ប្ដូរ​ពី​ការ​ភ្ជួរ​ដោយ​គោក្របី មកជា​ការ​ភ្ជួរ​ដោយ​ត្រាក់ទ័រ ឬ​គោច​យន្ត ឬ​ប្ដូរ​ពី​ការ​ស្ទូង​មកជា​ព្រោះ​គ្រាប់ និង​ប្ដូរ​មក​ច្រូតកាត់​បោក​បែន​ដោយ​ម៉ាស៊ីន​។​

​ក្នុងឱកាស​នោះ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា និង​នៅលើ​ពិភពលោក ដោយ​សម្ដេច​បាន​សម្ដែង​ក្ដីសង្ឃឹម​ជឿជាក់ថា​រដ្ឋបាល​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នឹង​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​អនុវត្ត​វិធានការ​នានា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​កាត់បន្ថយ​ការប្រមូលផ្ដុំ ការប្រើ​ម៉ាស់ និង​លាងដៃ​ជាដើម​។

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បន្ត​មានប្រសាសន៍ អំពី​បញ្ហា​គ្រឿងញៀន​ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​បញ្ហា​គ្រឿងញៀន វា​នឹងមិន​ងាយ​បញ្ចប់​ដូច​បញ្ហា​កូ​វីដ​១៩​នោះទេ​។ ដូច្នេះ​សម្ដេច​បាន​អំពាវនាវ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​អប់រំ​កូនចៅ សមាជិកគ្រួសារ ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​៕

PLB Banner on article detail

អត្ថបទពេញនិយម