សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង

ថ្ងៃពុធ 20 មករា 2021, 22:31

​ខេត្តបាត់ដំបង​! សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ សម្តេច​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ចំនួន​២០២៣​នាក់ ដែល​ក្នុងនោះ​មាន​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។​

 

​ឆ្លៀត​ក្នុងឱកាស​នោះ​ឯកឧត្តម សុខ ឃ​ន សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​បាត់ដំបង បាន​មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ​២០០៨​មក មាន​អតីត​និស្សិត​ជាង​២​ម៉ឺន​នាក់​ជា​ធនធាន​សំខាន់​ក្នង​ការចូលរួម​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ចជាតិ ក្នុង​ស្ថាប័ន​សាធារណៈ និង​ឯកជន​ជាង​៩០​ភាគរយ​ក្នង​វិស័យ​សំខាន់​ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច និង​វិស័យ​សំណង់​ជាដើម ខណៈ​នៅថ្ងៃនេះ​សាកលវិទ្យាល័យ​ផ្ដល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី​ចំនួន​២០២៣​នាក់ ស្រី​១០៥០​នាក់ ក្នុងនោះ​និស្សិត​បរិញ្ញាបត្ររង​១៣១​នាក់ បរិញ្ញាបត្រ​១៧៤៩​នាក់ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​១៤៣​នាក់​។

 

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសា​ន៍​ថា សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ធ្លាប់មាន​ឈ្មោះ​ល្បី​តាំង​ពីមុន​សម័យ​សង្គ្រាម​មក​ម្លេះ ហើយ​ក្រោយពី​បញ្ចប់​ភ្លើងសង្គ្រាម រាជរដ្ឋាភិបាល​បានរៀបចំ​ដំណើរការ​សាកលវិទ្យាល័យ​នេះ​ឡើងវិញ ដោយ​ដាក់​ជា​សាលា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង រហូត​មានការ​កែសម្រួល​បន្តបន្ទាប់​។  

 

​ហើយ​ក្នុងនោះ​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ខិតខំ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​ការរៀបចំ​កែសម្រួល​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ដើម្បី​ធ្វើឱ្យ​សាកលវិទ្យាល័យ​កាន់តែ​មាន​កិត្យានុភាព និង​ការជឿទុកចិត្ត​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។

 

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​បន្តទៀតថា និស្សិត​ដែលមាន​ឱកាស​សិក្សា និង​លោកគ្រូ​អ្នកគ្រូ​ដែលមាន​ឱកាស​បង្រៀន​នៅទីនេះ គឺ​ដោយសារតែ​ប្រទេសជាតិ​មាន​សន្តិភាព​ពិតប្រាកដ​នៅ​ឆ្នាំ​១៩៩៨ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ បន្ទាប់ពី​បាន​ឆ្លងកាត់​សង្គ្រាម​កាប់សម្លាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​សម្ដេច​បានចាត់ទុក​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម សេដ្ឋកិច្ច សន្តិសុខ និង​ការអភិវឌ្ឍ​ជាតិ​ដែល​កម្ពុជា​កំពុងមាន​សព្វថ្ងៃនេះ ថា​ជា​ទ្រព្យសម្បត្តិ​មហាសាល​ដែល​ត្រូវ​រួមគ្នា​ថែរក្សា ៕​

សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង
សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង
សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង
សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង
សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង
សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង

PLB Banner on article detail

អត្ថបទពេញនិយម