Telegram នឹង​ចាប់ផ្តើម​តម្រូវឱ្យបង់​ថ្លៃ​សេវាកម្ម​​ នៅ​ឆ្នាំ​២០២១

ថ្ងៃសុក្រ 25 ធ្នូ 2020, 10:18

រុស្ស៊ី​៖ ស្ថាបនិក Telegram ដែលជា​ជនជាតិ​រុស្ស៊ី លោក Pavel Durov បញ្ជាក់ថា កម្មវិធី​ផ្ញើ​សារ​ដ៏​ល្បី​នេះ នឹង​ចាប់ផ្តើម​អោយមាន​ការបង់ប្រាក់​ថ្លៃ​សេវាកម្ម​នៅ​ឆ្នាំ​២០២១​ខាងមុខ ខណៈ​ក្រុមហ៊ុន​កំពុងមាន​ការរីកចម្រើន ដែល​ត្រូវការ​ការចំណាយ​យ៉ាងហោចណាស់​ពីរ​បី​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ។​

 

​ទន្ទឹមគ្នា ស្ថាបនិក Telegram មាន​វ័យ​៣៦​ឆ្នាំ​រូបនេះ​បញ្ជាក់ទៀតថា លោក​មិនមាន​គម្រោង​ក្នុង​ការលក់​ក្រុមហ៊ុន​នោះទេ ដូច្នេះ​ចាំបាច់​ត្រូវ​រក​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​រក​ថវិកា ប៉ុន្តែ​ក៏​នឹងមាន​មុខងារ​ចំនួន​០៣ ដែល​នៅតែ​បន្ត​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ។ លោក​បាន​សង្កត់ធ្ងន់ថា Telegram នឹង​ចាប់ផ្តើម​បង្កើត​ប្រាក់ចំណូល ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ ហើយ​ថា យើង​នឹង​ចាប់ផ្តើម​ដំណើរការ​មុខងារ​ថ្មីៗ​រាប់មិនអស់ ហើយនឹង​ស្វាគមន៍​អ្នកប្រើប្រាស់​ថ្មី​រាប់ពាន់​លាន​នាក់ ។

 

​សូមជម្រាបថា កម្មវិធី Telegram ជា​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​បណ្តា​ប្រទេស​មួយចំនួន ភាគច្រើន​ប្រទេស​ជា​អតីត​សហភាពសូវៀត និង​អ៊ីរ៉ង់ ហើយ​ត្រូវបាន​ប្រើប្រាស់​ទាំង​នៅក្នុង​ការទំនាក់ទំនង​ឯកជន​ផង និង​ការចែករំលែក​ព័ត៌មាន​ផងដែរ ។ Telegram បាន​ទាក់ទាញ​អ្នកប្រើប្រាស់​សកម្ម​ជិត​៥០០​លាន​នាក់ ចាប់តាំងពី​បើក​ឲ្យ​ប្រើប្រាស់​ដោយ​លោក Durov និង​បងប្អូន​ប្រុស​របស់លោក Nikolai ក្នុង​ឆ្នាំ​២០១៣ ៕​

Telegram នឹង​ចាប់ផ្តើម​តម្រូវឱ្យបង់​ថ្លៃ​សេវាកម្ម​​ នៅ​ឆ្នាំ​២០២១
Telegram នឹង​ចាប់ផ្តើម​តម្រូវឱ្យបង់​ថ្លៃ​សេវាកម្ម​​ នៅ​ឆ្នាំ​២០២១
Telegram នឹង​ចាប់ផ្តើម​តម្រូវឱ្យបង់​ថ្លៃ​សេវាកម្ម​​ នៅ​ឆ្នាំ​២០២១

PLB Banner on article detail

អត្ថបទពេញនិយម