TikTok បន្ថែម​មុខងារ​ថ្មី​ អាច​ឱ្យ​ឪពុកម្តាយ​គ្រប់គ្រង​គណនី​ក្មេង​ជំទង់​

ថ្ងៃពុធ 18 វិច្ឆិកា 2020, 10:1

​ក្រុមហ៊ុន TikTok បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែវិច្ឆិកា ម្សិលមិញ​ថា ខ្លួន​កំពុង​ផ្តល់ឱ្យ​ឪពុកម្តាយ​នូវ​ជម្រើស​ត្រួតពិនិត្យ​បន្ថែមទៀត រួមទាំង​សមត្ថភាព​ក្នុងការ​គ្រប់​គ្រង់​គណនី​កូនៗ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

 

​ក្រុមហ៊ុន TikTok បញ្ជាក់ថា ការពង្រីក​លក្ខណៈពិសេស​នៃ​ការ​ផ្គុំ​ជា​លក្ខណៈ​គ្រួសារ នេះ នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ ប៉ុន្តែ សម្រាប់​ការប្រើប្រាស់​គឺ​ឪពុកម្ដាយ​ត្រូវ​ភ្ជាប់​គណនី​ខ្លួន​ជាមួយនឹង​គណនី​កូនៗ​តាមរយៈ​មុខងារ​មួយ​នេះ​។​

 

​អ្វីដែល​ពិសេស គឺ​ឪពុកម្ដាយ​មាន​សិទ្ធិ​ក្នុងការកំណត់​ទៅលើ content, users, hashtags, or sounds របស់​កូនៗ​៕​

 

អត្ថបទ៖ ហ្សា

TikTok បន្ថែម​មុខងារ​ថ្មី​ អាច​ឱ្យ​ឪពុកម្តាយ​គ្រប់គ្រង​គណនី​ក្មេង​ជំទង់​
TikTok បន្ថែម​មុខងារ​ថ្មី​ អាច​ឱ្យ​ឪពុកម្តាយ​គ្រប់គ្រង​គណនី​ក្មេង​ជំទង់​
TikTok បន្ថែម​មុខងារ​ថ្មី​ អាច​ឱ្យ​ឪពុកម្តាយ​គ្រប់គ្រង​គណនី​ក្មេង​ជំទង់​

PLB Banner on article detail