ចុច​លេខ *1200# សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​គ្រប់​ប្រ​ព័​ន្ឋ ផ្តាច់​សេវាកម្ម​ដែល​ខ្លួន​មិន​ពេញចិត្ត​

ថ្ងៃច័ន្ទ 14 ធ្នូ 2020, 14:14

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានបញ្ចប់​នូវ​ការ​ត្អូញត្អែរ​របស់​អ្នកប្រើប្រាស់​បណ្តាញទូរស័ព្ទ​ទាំង​សេវា​ចល័ត និង​សេវា​ឌីជីថល​អំពី​ការ​កាត់ទឹក​ប្រាក់​ដែល​ខ្លួន​យល់ថា​មិនបាន​ប្រើប្រាស់ ដោយ​ដាក់ឱ្យអនុវត្ត​លេខ​កូដ​រួម *1200# ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​ពិនិត្យ និង​ផ្តាច់​រាល់​សេវា​បន្ថែម​ណា​ដែល​ពុំមាន​តម្រូវការ​ប្រើប្រាស់​។ លេខ​កូដ​នេះ​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០២០ តទៅ​។​

 

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង បានឱ្យដឹងថា ការដាក់ឱ្យ​ប្រើប្រាស់​លេខ​កូដ​នេះ បន្ទាប់ពី​មានការ​ត្អូញត្អែរ​ពី​អ្នកប្រើប្រាស់​អំពី​បញ្ហា​កាត់ទឹក​ប្រាក់​ទូរស័ព្ទ​ពី​ប្រតិបត្តិ​ករ​ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការតភ្ជាប់​សេវា​ផ្សេងៗ​ដោយ​មិន​បានដឹង​ជាដើម​។​

 

​សេចក្តីជូនដំណឹង​នេះ​បន្តថា បច្ចុប្បន្ន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​បាន​បែងចែក​សេវាកម្ម​ទូរស័ព្ទ​ជា ២ ប្រភេទ​គឺ សេវា​ទូរស័ព្ទ​ចល័ត (Mobile Service) និង​សេវា​ឌីជីថល (Digital Service)​។​

 

​ក្រសួង​បាន​ពន្យល់ថា សេវា​ទូរស័ព្ទ​ចល័ត​សំដៅ​ដល់​សេវា​ប្រើប្រាស់​ជាប្រចាំ សម្រាប់​ការហៅ​ទូរស័ព្ទ និង​ការប្រើ​អ៊ីនធឺណិត​រួមទាំង​គម្រោង​ប្តូរប្រាក់​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ​ជាដើម និង សេវា​ឌីជីថល​សំដៅ​ដល់​សេវា​បន្ថែម​នានា ឬ​សេវាកម្ម​កម្សាន្ត មាន​ជាអាទិ៍ សេវា​ហោរាសាស្ត្រ សេវា​ស្វែងរក​ការងារ សេវា​បណ្តាញ​ទំនាក់ទំនង​សង្គម សេវា​ហ្គេម សេវា Missed Call Alert និង សេវា​CallTune ជាដើម​។​

 

​ជាមួយគ្នានេះ ក្រសួង​ក៏បាន​ណែនាំ​បន្ថែមថា មុនពេល​បញ្ចូល​ទឹកប្រាក់ ដើម្បី​ភ្ជាប់​គម្រោង ឬ​សេវាកម្ម​ណាមួយ អ្នកប្រើប្រាស់​គួរ​បិទ​អ៊ីនធឺណិត​ជាមុន ដើម្បី​ចៀសវាង​ការ​កាត់ទឹក​ប្រាក់​ដោយសា​រ​ការប្រើ​សេវា​អ៊ីនធឺណិត​ជាដើម​៕​

ចុច​លេខ *1200# សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​គ្រប់​ប្រ​ព័​ន្ឋ ផ្តាច់​សេវាកម្ម​ដែល​ខ្លួន​មិន​ពេញចិត្ត​

PLB Banner on article detail