Borey Mongkol1 Agriculture

ចិន​គ្រង​តំណែង​នាំមុខ 5G លើ​ពិភពលោក​

ថ្ងៃច័ន្ទ 16 វិច្ឆិកា 2020, 14:59

​ចិន​បាន​ដំឡើង​ស្ថានីយ​មូលដ្ឋាន 5G រួចរាល់​ហើយ ជិត​៧​សែន​កន្លែង ដែល​នេះ​ជា​ចំនួន​មួយ ច្រើនជាង​ការដំឡើង​ស្ថានីយ 5G ទាំងអស់​នៅក្នុង​តំបន់​ផ្សេងៗ​របស់​ពិភពលោក​ដល់​ទៅ​២​ដង នេះ​បើតាម​សារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 

​តិច​ណូ​ឡូ​ជី 5G កំពុងតែ​ចូលមក​មាន​តួនាទី​សំខាន់​ក្នុង​ផ្នែក​ផ្សេងៗ ជាពិសេស​បំផុត ក្នុងការ​ថែរក្សា​ស្ថិរភាព​ការវិនិយោគទុន ជំរុញ​ការប្រើប្រាស់ និង​បង្កើន​យន្តការ​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។ ហើយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត គេ​រំពឹងថា ចិន​នឹង​ស្ថិតក្នុង​ដំណាក់កាល​ណែនាំ​សេវាកម្ម​ប្រព័ន្ធ 5G មុន​ចូល​ឆ្ពោះទៅរក​ទីផ្សារ ដូច្នេះហើយ​ទើប​ចិន​ចាំបាច់​ត្រូវតែ​ដំណើរការ​បែប​វាយលុក​លើ​ការកសាង​ស្ថានីយ​ទាំងនោះ ។​

 

​សូមជម្រាបថា ការអភិវឌ្ឍ​បណ្ដាញ 5G របស់​ចិន​ទទួលបាន​លទ្ធផល​ដ៏​ល្អ​អស្ចារ្យ ដោយ​ចំនួន​ការលក់​ទូរស័ព្ទដៃ​ប្រព័ន្ធ 5G ក្នុងអំឡុង​១០​ខែ​ឆ្នាំ​២០២០​នេះ ស្ទុះ​ឡើង​រហូតដល់​១២៤​លាន​គ្រឿង ក្នុងនោះ​មាន​ស៊េរី​ថ្មីៗ​ចូលក្នុង​ទីផ្សារ​ដល់​ទៅ ១៨៣​ស៊េរី ៕​

ចិន​គ្រង​តំណែង​នាំមុខ 5G លើ​ពិភពលោក​
ចិន​គ្រង​តំណែង​នាំមុខ 5G លើ​ពិភពលោក​
ចិន​គ្រង​តំណែង​នាំមុខ 5G លើ​ពិភពលោក​

PLB Banner on article detail