អាជ្ញាធរ​ខ្មែរ ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បី​ចំនុច​អោយ​ពលករ ​និង​អាជីវករ​កម្ពុជា​ចូល​ប្រកបការងារ​កសិកម្ម អា​ជីវកម្ម និង​បើក​ច្រក​ស្ទឹង​បត់

ថ្ងៃសុក្រ 18 ធ្នូ 2020, 9:16

​ខេត្តបាត់ដំបង​៖ ក្រោយ​មានការ​លើក​ស្នើ​ពី​ភាគី​ខាង​អាជ្ញាធរខេត្ត​ស្រះកែវ​ប្រទេស​ថៃ មកកាន់​អាជ្ញាធរខេត្ត​បាត់ដំបង និង ខេត្តបន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ​ជូន​និយោជក​និង​ជម្រុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​។​

 

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ​អាជ្ញាធរខេត្ត​ស្រះកែវ​ប្រទេស​ថៃ និង​ភាគី​កម្ពុជា​ដែលមាន​អាជ្ញាធរខេត្ត​បាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ​បាន​ជួបប្រជុំគ្នា​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៃ​ច្រក​អន្តរជាតិ​ភ្នំ​ដី​ស្ថិត​ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ដោយ​ភាគី​អាជ្ញាធរ​ខាង​ប្រទេស​ថៃ​បាន​លើក​សំណើសុំ​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រទេស​កម្ពុជា​លើ​ខ្លឹមសារ ៣ ចំណុច​សំខាន់ៗ​ដែល​ឲ្យ​ពលករ​កម្ពុជា​ចូលធ្វើ​ការប្រមូល​ផលិតផល​កសិកម្ម​និង​ឲ្យ​អាជីវករ​កម្ពុជា​ចូលមកក្នុង​ព្រះរាជាណាចក្រ​ថៃ​ដើម្បី​ប្រកប​អាជីវកម្ម នៅក្នុង​តំបន់​ផ្សារ​រុង​ក្លឿ និង​បើក​ប្រើប្រាស់​ស្ពាន​មិត្តភាព​ណង​អៀន​_​ស្ទឹង​បត់ ស្រុក​អារញ្ញ ជា​ច្រក​ដឹកទំនិញ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅ​ច្រកព្រំដែន​ខ្លង​លឹក​ស្រុក​អារញ្ញ​។​

 

សំណើ​ស្នើសុំ​នេះ​ធ្វើឡើង​តាម​ឯកសារ​ផ្លូវការ​របស់​សាលាខេត្ត​ស្រះកែវ​កាលពី​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០​ហើយ​ការស្នើ​នេះ ខាង​ភាគី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ដឹកនាំ​ដោយ​អភិបាលខេត្ត​ស្រះកែវ និង​មានការ​ចូលរួម​ពី​មេបញ្ជាការ កងកម្លាំង​បូ​ពា៍​,​នាយករង​សន្តិសុខ​ផ្ទៃក្នុង​ខេត្ត​ស្រះកែវ​តំណាង​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ថៃ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ទៀត​របស់​មន្ទីរ​ស្ថាប័ន​នៅ​ខេត្ត​ស្រះកែវ និង​ភាគី​កម្ពុជា មាន​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​នានា និង​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​អង្គភាព​ពាក់ព័ន្ធ​របស់​ខេត្តបន្ទាយមានជ័យ​ផងដែរ​​។​

 

ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ​គោលបំណង​សំខាន់​គឺ​ពិភាក្សា​ការងារ​ពិគ្រោះ​យោបល់​ការបន្ធូរបន្ថយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ស្ថានការណ៍​ក្នុង​គ្រាអាសន្ន ដើម្បី​ដោះស្រាយ​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែលមាន​របៀប​វរៈ​ដូចខាងក្រោម​:
១.​ឲ្យ​ពលករ​កម្ពុជា​ចូលទៅ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម
​ក្នុង​ព្រះរាជាណាចក្រ​ថៃ​
២.​ឲ្យ​អាជីវករ​កម្ពុជា​ចូលក្នុង​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ប្រកប​អាជីវកម្ម នៅក្នុង​តំបន់​ផ្សារ​រោង​ក្លឿ
៣.​បើក​ប្រើប្រាស់​ស្ពាន​មិត្តភាព​ណង​អៀន ស្ទឹង​បត់ ស្រុក​អារញ្ញ  ជា​ច្រក​ដឹកទំនិញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅ​ច្រកព្រំដែន​ខ្លង​លឹក ស្រុក​អារញ្ញ​។​

 

​សូមបញ្ជាក់​ផងដែរ​ថា​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​មិនទាន់មាន​ការឯកភាព​ទាំងស្រុង​នោះទេ ស្ថិតក្នុង​ការពិភាក្សា រងចាំ​មានការ​ឯកភាព​ជាគោលការណ៍​បន្ថែម​តាម​ក្រោយ​ទៀត​។​

អាជ្ញាធរ​ខ្មែរ ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បី​ចំនុច​អោយ​ពលករ ​និង​អាជីវករ​កម្ពុជា​ចូល​ប្រកបការងារ​កសិកម្ម អា​ជីវកម្ម និង​បើក​ច្រក​ស្ទឹង​បត់
អាជ្ញាធរ​ខ្មែរ ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បី​ចំនុច​អោយ​ពលករ ​និង​អាជីវករ​កម្ពុជា​ចូល​ប្រកបការងារ​កសិកម្ម អា​ជីវកម្ម និង​បើក​ច្រក​ស្ទឹង​បត់
អាជ្ញាធរ​ខ្មែរ ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បី​ចំនុច​អោយ​ពលករ ​និង​អាជីវករ​កម្ពុជា​ចូល​ប្រកបការងារ​កសិកម្ម អា​ជីវកម្ម និង​បើក​ច្រក​ស្ទឹង​បត់
អាជ្ញាធរ​ខ្មែរ ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បី​ចំនុច​អោយ​ពលករ ​និង​អាជីវករ​កម្ពុជា​ចូល​ប្រកបការងារ​កសិកម្ម អា​ជីវកម្ម និង​បើក​ច្រក​ស្ទឹង​បត់
អាជ្ញាធរ​ខ្មែរ ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បី​ចំនុច​អោយ​ពលករ ​និង​អាជីវករ​កម្ពុជា​ចូល​ប្រកបការងារ​កសិកម្ម អា​ជីវកម្ម និង​បើក​ច្រក​ស្ទឹង​បត់
អាជ្ញាធរ​ខ្មែរ ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​បី​ចំនុច​អោយ​ពលករ ​និង​អាជីវករ​កម្ពុជា​ចូល​ប្រកបការងារ​កសិកម្ម អា​ជីវកម្ម និង​បើក​ច្រក​ស្ទឹង​បត់

PLB Banner on article detail

Tags