សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​០១​ខ្នង​អស់ទាំង​ស្រុង​

ថ្ងៃអង្គារ 1 ធ្នូ 2020, 9:1

​ខេត្តបាត់ដំបង​៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​១​ខ្នង​ទាំងស្រុង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកស្រុក ក៏ដូចជា​សមត្ថកិច្ច​ចុះចេញ​អន្តរាគមន៍​ពន្លត់​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​១០​នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៣ ស្ថិតក្នុង​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។​

​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ ៥​ម៉ែត្រ​x១០​ម៉ែត្រ សង់​អំពី​ឈើ ជញ្ជាំង​ស័ង្កសី និង​ដំបូល​ប្រក់​ស័ង្កសី  (​ឆេះ​ទាំងស្រុង​)​ដែលមាន​ម្ចាស់​ឈ្មោះ កែវ វិ​ច្ច​រ៉ា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះដែរ ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​ចុះជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់ពេលវេលា​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​មួយ​ឡាន​រហូត​ទទួលបាន​ជោគជ័យ ដោយ​មិន​បង្ក​អោយ​ឆេះ​រាលដាល​ឆ្លងទៅ​កន្លែង​ផ្សេង​និង​ផ្ទះ​អ្នកជិតខាង ហើយក៏​មិន​បណ្តាលអោយមាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើរ​ការសាកសួរ​ពិនិត្យ​ជំវិញ​កន្លែងកើតហេតុ និង​បាន​សន្និដ្ឋានថា មូលហេតុ​ដែល​ផ្តើម​អោយមាន​អគ្គិភ័យ​កើតឡើង​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ចំណែក​ការខូចខាត​វិញ​ឃើញថា ផ្ទះ​ឆេះ​រង​ការខូចខាត​អស់ទាំង​ស្រុង​រួម​នឹង​សម្ភារៈប្រើប្រាស់​មួយចំនួន​រួមមាន​! -​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៣​ចំនួន​០១​គ្រឿង - គោយន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង - ទូរ​ទឹកកក​ចំនួន​០១​គ្រឿង រួម​នឹង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​៕​

PLB Banner on article detail

អត្ថបទពេញនិយម