ចេញទៅឆក់ត្រីតែជាអកុសលបានឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម

ថ្ងៃសុក្រ 27 វិច្ឆិកា 2020, 20:19

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញស្លាប់អណ្តែតក្នុងទឹកអូរយ៉ាងអាណោចអាធម៌ ក្រោយពេលចេញទៅឆក់ត្រីបាត់ខ្លួនអស់ពីរយប់។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
នៅចំណុចអូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថាសាកសពដែលត្រូវប្រទះឃើញមានឈ្មោះ ហឿន សោមភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

តាមការបំភ្លឺរបស់:ឈ្មោះ ម៉េង នី ដែលត្រូវជាប្រពន្ធសពបានប្រាប់ថានៅវេលាម៉ោង២២នឹង០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្លួនបានឃើញប្ដីយកម៉ូទ័រឆក់ត្រីដើរចេញពីផ្ទះហើយខ្លួនក៏សួរទៅឆក់ត្រីនៅឯណា ប្ដីក៏ឆ្លើយប្រាប់វិញថាទៅឆក់ត្រីនៅឯអូរខាងជើងភូមិ ហើយក៏បាត់រហូតដល់ព្រឹកថ្ងៃទី២៦.ខែវិច្ឆិកា ឆ្នាំ២០២០ ក៏មិនឃើញប្ដីត្រឡប់មកផ្ទះវិញខ្លួនបានប្រាប់បងប្អូនអោយចេញជួយដើររកតែរកមិនឃើញ។

លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ.២០២០ វេលាម៉ោង៦និង៤០នាទីព្រឹកខ្លួនបានដំណឹងពីឈ្មោះ ហឿន សឺន ដែលត្រូវជាបងថ្លៃរបស់ខ្លួនថាបានរកឃើញប្តីខ្លួនហើយគឺស្លាប់នៅចំណុចអូរហែមដោយសារឆក់ម៉ូទ័រត្រី ហើយខ្លួនក៏ទៅមើលឃើញថាប្ដីខ្លួនស្លាប់អណ្ដែតទឹកដោយដៃកាន់ដែកឆក់ពិតប្រាកដមែន។

ក្រោយពីឃើញដូច្នោះក៏បានរាយការណ៍អោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍មូលដ្ឋានចុះមកមើលពិនិត្យនិងធ្វើកោសល្យវិច័យរួចមកក៏បានសន្និដ្ឋានថា សពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារឆក់ឧបករណ៍ម៉ូទ័រឆក់ត្រីរបស់ខ្លួនឯងពិតប្រាកដមែន។

ក្រោយពីពិនិត្យរួចរាល់សពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារទទួលយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ដោយ៖​សាលី
.

ចេញទៅឆក់ត្រីតែជាអកុសលបានឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម

PLB Banner on article detail