ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​រក្សាទុក ផ្តល់​ទីតាំង​ប្រើប្រាស់​ថ្នាំញៀន​

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 8:43

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជា​មូ​យ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បានក​រ​ណី​រក្សាទុក ផ្តល់​ទីតាំង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

​លោក​អនុសេនីយ៍ឯក សំ ប៊ុនហេង នាយផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង ១៤​និង​០០​នាទី ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំនុច​ក្រុមទី​១៣ ភូ​មិន​រា​២ ឃុំ​ន​រា  ស្រុក​សង្កែ ខេត្តបាត់ដំបង​។

 

​ជាមួយ​កិច្ចប្រតិបត្តិការ​នេះដែរ ក្នុង​បទល្មើស​ជាក់ស្តែង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់
១/​ឈ្មោះ រឿន មុន្នី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ពីបទ​(​រក្សាទុក​ថ្នាំញៀន​)
២/​ឈ្មោះ ទូច ណារ៉ាក់ ហៅ ង៉ា ភេទ​ប្រុស  អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង  ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង (​ជា​មុខសញ្ញា​ចាស់​អប់រំ​២​ដង​មកហើយ​)​។​

 

-​វត្ថុតាង​ចាប់​យកបាន​រួមមាន​! -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៩ ថង់ ទំងន់ ៤.៤០​ក្រាម​ទាំង​សំបក​
-​សម្ភា​រះ​កែច្នៃ​សម្រាប់​ប្រើប្រាស់ និង​ថង់​ច្រក​រំលែក​ថ្នាំញៀន​លក់​មួយចំនួន​
-​ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង និង​កាបូប​លុយ​ចំនួន​០២ ។

 

​ជនសង្ស័យ​ជាមួយ​វត្ថុតាង​រហូតមកដល់​ពេលនេះ ត្រូវបាន​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​រក្សាទុក ផ្តល់​ទីតាំង​ប្រើប្រាស់​ថ្នាំញៀន​
ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​រក្សាទុក ផ្តល់​ទីតាំង​ប្រើប្រាស់​ថ្នាំញៀន​
ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​រក្សាទុក ផ្តល់​ទីតាំង​ប្រើប្រាស់​ថ្នាំញៀន​

PLB Banner on article detail

អត្ថបទពេញនិយម