រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​

ថ្ងៃព្រហស្បតិ៍ 12 វិច្ឆិកា 2020, 14:21

​ព្រះសីហនុ​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​រងរបួស​ធ្ងន់​( បាក់ជើង​) បន្ទាប់ពី​រថយន្ត​ធំ​ចំនួន 2 គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង 9 និង 00 នាទី​ព្រឹក​ថ្ងៃទី 12 ខែវិច្ឆិកា​ឆ្នាំ 2020​។

 

​យោងតាម​ប្រភពពី​លោក​អធិការនគរបាល​ស្រុក​កំពង់​សិលា បានអោយដឹងថា  នៅវេលា​ម៉ោង​8 និង​50​នាទី​ថ្ងៃទី​12 ខែវិច្ឆិកា ឆ្នាំ​2020 ចន្លោះ​km 136-137 ក្នុងភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដោយមាន​រថយន្ត​មួយគ្រឿង​ម៉ាក Hyundai Libero ពណ៍ លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2BG 1527  បើកបរ​ដោយ​ឈ្មោះ អុក ធា​វ៉េ​ត ភេទ​ប្រុស អាយុ ឆ្នាំ ទីលំនៅ​ភូមិ ឃុំ ស្រុក ខេត្ត មុខរបរ​បើកបរ​ក្រុមហ៊ុន​វី​រះ​ប៊ុន​ថាំ បើក​ក្នុងទិសដៅ​ពី​ភ្នុំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំនុច​ផ្លូវ​កោង រថយន្ត​បាន​បើក​ចូល​ផ្លូវ​ខាងឆ្វេង រួច​បុក​និង​រថយន្ត​មួយគ្រឿង​ម៉ាក​HYUNDIA ពណ៍ ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A 6958 ក្នុង ទិសដៅ ផ្ទុយគ្នា ។

 

​ហេតុ ការណ៍ នេះ បណ្ដាល ឲ្យ ភាគី​អ្នកបើកបរ​រថយន្ត Hyundai Liberoa ឈ្មោះ អុក ធា​វ៉េ​ត រងរបួស​ធ្ងន់ បាក់ជើង​ទាំងពីរ​។​

 

​បច្ចុប្បន្ន​អ្នក​អ្នករងរបួស​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ ។   

 

​ចំពោះ អ្នកបើកបរ​យន្ត​HYUNDIA​ក្រោយពេល​កើតហេតុ​រត់គេចខ្លួន​បាត់​។ វត្ថុតាង រថយន្ត​ទាំងពីរ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

 

រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​
រថយន្ត​ធំ​ពីរ​គ្រឿងបុកគ្នា​កណ្ដាលផ្លូវ របួស​ធ្ងន់​២​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម