អ្នកវិភាគថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកបៃឌិនប្រធានាធិបតីអាមេរិកថ្មី ចំណេញច្រើនដល់ខាងវៀតណាម

ថ្ងៃអង្គារ 10 វិច្ឆិកា 2020, 8:15

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានចេញផ្សាយនៅថ្ងៃទី៩ វិច្ឆិកានេះ ដោយដកស្រង់សម្តីរបស់អ្នកវិភាគលើកឡើងថា គោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីថ្មីអាមេរិក ចូ បៃឌិន នឹងផ្តល់ចំណេញច្រើនដល់ប្រទេសវៀតណាម។
លោក Dang Hoang Hai Anh សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Indiana ក្នុងសហរដ្ឋអាមេរិក បានិយាយថា លោក បៃឌិន ទំនងជាមិនដូច ដូណាល់ត្រាំទេ ពោលគឺលោកនឹងគាំទ្រពាណិជ្ជកម្មពិភពលោក ហើយចង់កាត់បន្ថយរបបការពារនិយម ដែលនោះនឹងនាំផលចំណេញដល់វៀតណាម សំដៅលើការនាំចេញរបស់ប្រទេសមួយនេះ។
កាលពីឆ្នាំមុន លោក បៃឌិន បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងការនាំអាមេរិកទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលពេលនេះបានក្លាយជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
កាលពីឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពី TPP ដែលការដកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ មានទំហំសេដ្ឋកិច្ចប្រមាណ៤០ភាគរយ ខណៈដែលគេដឹងថា ចិនមានប្រមាណពី១៨ទៅ២០ភាគរយ៕

អ្នកវិភាគថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកបៃឌិនប្រធានាធិបតីអាមេរិកថ្មី ចំណេញច្រើនដល់ខាងវៀតណាម អ្នកវិភាគថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកបៃឌិនប្រធានាធិបតីអាមេរិកថ្មី ចំណេញច្រើនដល់ខាងវៀតណាម អ្នកវិភាគថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកបៃឌិនប្រធានាធិបតីអាមេរិកថ្មី ចំណេញច្រើនដល់ខាងវៀតណាម
PLB Banner on article detail