Borey Mongkol1 Agriculture

ប្រជា​នេសាទ​វៀតណាម ផ្អាក​សកម្មភាព ក្រោយ​ពិបាក​លក់​ចេញ និង​ខ្វះ​កម្លាំង​ពលកម្ម​

ថ្ងៃសុក្រ 27 សីហា 2021, 8:28

​​អាជ្ញាធរ​ក្នុង​មួលដ្ឋាន​ជាច្រើន​នៅតាម​ខេត្ត​តំបន់​ទន្លេ​មេ​ង្គ​ក្នុងប្រទេស​វៀតណាម បានដាក់​ឲ្យ​អនុវត្ត​នៅ​វិធានការ​រក្សា​គម្លាត ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ បណ្តាល​ឲ្យ​ការលក់​ផលិតផល​គ្រឿង​សមុទ្ទ​នេសាទ​ថ្មីៗ​ជួប​ការលំបាក​ជាហេតុ​នាំ​ឲ្យ​ម្ចាស់​ទូក​ជាច្រើន​ផ្អាក​ចេញ​នេសាទ​នៅ​សមុទ្រ​។​

 

​អាជីវករ​ជួញដូរ​គ្រឿង​ជាច្រើន​ក្នុង​ខេត្ត​កៀន​យ៉ាង​បាន​និយាយថា វិធានការ​រក្សា​គម្លាត និង​ការ​រិត​ត្បិត​ការធ្វើដំណើរ​កំពុង​រំខាន​ដល់​ការផ្គត់ផ្គង់​គ្រឿង​សមុទ្រ និង​បណ្តាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។​

 

​សូមជម្រាបថា ខេត្ត​កៀន​យ៉ាង​មាន​ទូក​នេសាទ​ច្រើនជាង​ខេត្ត​នានា​នៅតាម​ដីសណ្ត​ទន្លេមេគង្គ ដែលមាន​រហូតដល់​ទៅ ៩៨៦១ ទូក ប៉ុន្តែ​មានតែ​ប្រហែល ៣០ ភាគរយ​នៃ​អ្នកនេសាទ​ជា​ប្រជាជន​នៅក្នុង​មូលដ្ឋាន ហើយ​អ្នកផ្សេង​ក្រៅពីនោះ​ធ្វើដំណើរ​មកពី​តំបន់​ផ្សេងៗ​៕​

ប្រជា​នេសាទ​វៀតណាម ផ្អាក​សកម្មភាព ក្រោយ​ពិបាក​លក់​ចេញ និង​ខ្វះ​កម្លាំង​ពលកម្ម​
ប្រជា​នេសាទ​វៀតណាម ផ្អាក​សកម្មភាព ក្រោយ​ពិបាក​លក់​ចេញ និង​ខ្វះ​កម្លាំង​ពលកម្ម​
ប្រជា​នេសាទ​វៀតណាម ផ្អាក​សកម្មភាព ក្រោយ​ពិបាក​លក់​ចេញ និង​ខ្វះ​កម្លាំង​ពលកម្ម​
ប្រជា​នេសាទ​វៀតណាម ផ្អាក​សកម្មភាព ក្រោយ​ពិបាក​លក់​ចេញ និង​ខ្វះ​កម្លាំង​ពលកម្ម​

PLB Banner on article detail