ទឹកជំនន់​នៅ​វៀតណាម ផ្តាច់ជីវិត​មនុស្ស​១៧​នាក់​

ថ្ងៃច័ន្ទ 12 តុលា 2020, 9:38

ព្យុះ និង​ទឹកជំនន់ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បានធ្វើឱ្យ​ប្រជាជន​១៧​នាក់​ស្លាប់ និង​១៣​នាក់​ទៀត​បាត់​ខ្លួន ខណៈ​អាជ្ញាធរ​វៀតណាម​អះអាងថា គ្រោះមហន្តរាយ​មួយ​នេះ​ទំនងជា​មិនទាន់​បញ្ចប់​នោះទេ​។​

 

​សារព័ត៌មាន CNA ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ នេះ​ថា តាម​ការព្យាករណ៍ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ភាគ​កណ្តាល​ប្រទេស​វៀតណាម នឹងត្រូវ​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង លីន​ហ្វា (Linfa) ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ខ្យល់​បោកបក់​ខ្លាំង និង​គ្រោះទឹកជំនន់​។​

 

​យ៉ាងណាក៏ដោយ ក្រុម​ឆ្មាំ​សមុទ្រ​វៀតណាម បាន​ព្យាយាម​ជួយសង្គ្រោះ​ពលរដ្ឋ​ចេញពី​កន្លែង​ដែល​ជាប់គាំង ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​មធ្យោបាយ​ផ្សេងទៀត​ដែល​អាចទៅរួច ជាពិសេស​នៅក្នុង​ខេត្ត​ក្វាង​ទ្រី (Quang Tri) ដែល​បាននិងកំពុង​ទទួលរ​ង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​៕​

ទឹកជំនន់​នៅ​វៀតណាម ផ្តាច់ជីវិត​មនុស្ស​១៧​នាក់​
ទឹកជំនន់​នៅ​វៀតណាម ផ្តាច់ជីវិត​មនុស្ស​១៧​នាក់​
ទឹកជំនន់​នៅ​វៀតណាម ផ្តាច់ជីវិត​មនុស្ស​១៧​នាក់​
ទឹកជំនន់​នៅ​វៀតណាម ផ្តាច់ជីវិត​មនុស្ស​១៧​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម