ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សា

ថ្ងៃអាទិត្យ 11 តុលា 2020, 13:22

ខេត្តព្រះសីហនុ៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខភរិយាលោក ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត ដែលស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុនៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ។

 

ដោយឯកឧត្តមបានឃើញពីសុខទុក្ខរបស់សមាជិកក្រុមប្រឹក្សាខេត្ត លោកបានអញ្ជើញចូលដោយផ្ទាល់ទៅដល់ផ្ទះតែម្តង ដើម្បីមើលថាស្ថានភាពរបស់ភរិយាលោក ផៃ ផាន ផងដែរ។ ជាកិច្ចបន្ទាប់ឯកឧត្តមបានអង្គុយសំណេះសំណាលជាមួយលោក ផៃ ផាន និងក្រុមគ្រួសារ ដោយឡែកនៅក្នុងឱកាសនោះផងដែរលោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ក៏បានឧបត្ថម្គគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥ លានរៀល ជូនដល់លោក ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត និងភរិយា ផងដែរ។

 

នៅថ្ងៃដ៏ដែលនេះផងដែរឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោក មាស សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិការមួយចំនួន ជូនដល់លោកអនុភូមិដើមថ្កូវផងដែរ ។ទន្ទឹមនឹងនេះឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឈានចូលទៅមើលការដ្ឋានសាងសង់អាគារវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សា
ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សា
ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សា

PLB Banner on article detail