​ផ្លូវ១១ ខ្សែ នៅក្រុងព្រះសីហនុ​ ស្ថាបនា​បាន១៤ភាគរយហើយ ​ចំណាយ​ថវិកា​​រដ្ឋាភិបាល​ប្រមាណ​១០០​លាន​ដុល្លារ​

ថ្ងៃព្រហស្បតិ៍ 8 តុលា 2020, 9:7

​ខេត្ត​ព្រះសីហនុ​៖ ទន្ទឹមនឹង​ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​នាពេល​បច្ចុប្បន្ននេះ​ក្រោយពី​រាជរដ្ឋាភិបាល​ទម្លាក់​ក​ញ្ច​ប់ថ​វិកា យ៉ាងច្រើន​ក្នុងការ​ស្ថាបនា​ផ្លូវ​ចំនួន ៣៤ ខ្សែ បាន​ចាក់​បេតុង និង​ប្រព័ន្ធ​លូ បាន​មួយរយ​ភាគរយ ហើយ​នោះ និង​ជំហាន​បន្តបាន​រៀបចំ បំពាក់​អំពូល​ភ្លើង​សួនច្បារ​ដាំ​ដើមឈើ ក្រាល​ថ្ម​ក្រា​នី​ត ចាក់​ក្រាល​កៅស៊ូ គូស​គំនូស​ចរាចរណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ឲ្យ មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មកលេង​កំសាន្ត​។​

 

​ក្រៅពី​ផ្លូវ​ទាំង ៣៤ ខ្សែ​នេះ លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​ក៏បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន​ប្រមាណ​ជា ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងការ​ស្ថាបនា​ផ្លូវ​ចំនួន ១១ ខ្សែ​បន្ថែមទៀត ដែល​ស្ថាបនា​ចាប់ពី​ចុងខែ ៦ ឆ្នាំ ២០២០ មកដល់ពេលនេះ​គឺ​បាន​ប្រមាណ​ជា ១៤ ភាគរយ​ហើយ​។​

 

​ដោយ​ក្នុងនោះ​ការស្ថាបនា​ផ្លូវ​រួមមាន​ផ្លូវ​សម្ដេចព្រះសង្ឃរាជ​ទេព​វង្ស​ដែលមាន ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ការសាងសង់​ផ្លូវជាតិ​លេខ ៤ ដោយ​ក្រុមហ៊ុន កងវិស្វកម្ម ខេត្តសៀមរាប និង ផ្លូវ​នៅក្នុង​ក្រុង ៧ ខ្សែ​សាងសង់​ដោយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ នឹង​២​ខ្សែ​ទៀត​សាងសង់​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​។​

 

សមិទ្ធិផល​ទាំងអស់នេះ​គឺ​ដោយ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរខេត្ត​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សូន​ច្បារ​អនាម័យ​បរិស្ថាន ក៏ដូចជា​តំបន់​ទេសចរណ៍​នានា​ធ្វើយ៉ាងណា​ក្នុង​គោលបំណង​រួម​ដើម្បី អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​៕​

​ផ្លូវ១១ ខ្សែ នៅក្រុងព្រះសីហនុ​ ស្ថាបនា​បាន១៤ភាគរយហើយ  ​ចំណាយ​ថវិកា​​រដ្ឋាភិបាល​ប្រមាណ​១០០​លាន​ដុល្លារ​
​ផ្លូវ១១ ខ្សែ នៅក្រុងព្រះសីហនុ​ ស្ថាបនា​បាន១៤ភាគរយហើយ  ​ចំណាយ​ថវិកា​​រដ្ឋាភិបាល​ប្រមាណ​១០០​លាន​ដុល្លារ​
​ផ្លូវ១១ ខ្សែ នៅក្រុងព្រះសីហនុ​ ស្ថាបនា​បាន១៤ភាគរយហើយ  ​ចំណាយ​ថវិកា​​រដ្ឋាភិបាល​ប្រមាណ​១០០​លាន​ដុល្លារ​

PLB Banner on article detail