បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព

ថ្ងៃសុក្រ 2 តុលា 2020, 16:31

ខេត្តបាត់ដំបង៖ ក្មេងប្រុសអាយុជាង០១ខួបបានលង់ទឹកអូរព្រំដែនស្លាប់យ៉ាងអាណោចអាធ័ម ក្រោយជីដូនបីហែលឆ្លងចូលក្នុងទឹកដីថៃ មិនប្រយ័ត្នរបូតចេញពីដៃបាត់អស់ពីរថ្ងៃទើបរកឃើញ។

លោក រី ហេង មេឃុំត្រាង បានអោយដឹងថា កាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោកបានទទួលដំណឹងពីឈ្មោះ អ៊ុន រ៉ែម ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយលើកឡើងថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ខ្លួននិងចៅប្រុសឈ្មោះ បាត់ ភូ ភេទប្រុស អាយុ១ឆ្នាំ៨ខែ បានឆ្លងដែនទៅប្រទេសថៃតាមច្រកច័ន្ទគីរី នៃស្រុកកំរៀង។លុះនៅវេលាម៉ោងប្រហែលប្រាំពីរយប់ គាត់ក៏បានបីចៅឆ្លងទឹកអូរព្រំដែនតាមច្រកច័ន្ទគីរីដដែលហើយបានរអិលដួលចូលក្នុងទឹក បណ្តាលអោយរបូតចៅពីដៃហូរតាមទឹកបាត់តែម្តង។

លោកមេឃុំ បានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមអាជ្ញាធរមានសមត្ថកិច្ចបានសហការគ្នាចុះរាវរកយ៉ាងយកចិត្ដទុកដាក់រហូតនៅវេលាម៉ោង ១១និង២២នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ ទើបប្រទះឃើញសាកសពក្មេងប្រុសអណ្តែតជាប់នៅលើគំពោតព្រៃដែលមានចំងាយពីកន្លែងកើតហេតុជាងបីរយម៉ែត្រស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។

 ក្រោយពេលរកឃើញសាកសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅខាងអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី។

បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព
បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព
បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព
បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព
បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព
បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព
បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព
បីចៅហែលឆ្លងអូរព្រំដែនមិនប្រយ័ត្ន របូតពីដៃបាត់២ថ្ងៃទើបរកឃើញសព

PLB Banner on article detail