សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ចុះបង្ក្រាប​ការលក់ដូរ​សត្វព្រៃ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន

ថ្ងៃពុធ 30 កញ្ញា 2020, 21:5

ស្រុក​ព្រៃនប់៖ នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​មូលដ្ឋាន​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំងចម្រុះ​ការពារ​សត្វព្រៃ​ដឹកនាំ​ដោយ​លោក ហេង គឹម​ឆាយ ប្រធាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ត្រួតពិនិត្យ និង បង្ក្រាប​ការលក់ដូរ​សត្វព្រៃ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន​រួមមាន អាហា​រដ្ឋា​ន ស្រី​ម៉ៅ កំពង់​ស្មាច់ , អាហា​រដ្ឋា​ន​ណា​ណា និង អាហា​រដ្ឋា​ន៣៣៣ ក្នុងស្រុក​ព្រៃនប់ រកឃើញ​និង​ដកហូត​សាច់​សត្វព្រៃ​មួយចំនួន យកមក​ធ្វើ​ការដុត​កំទេចចោលភ្លាមៗតាម​និតិ​វិធី។

 

មន្ត្រី​ថ្លែងថា​ករណីនេះ ចំពោះ​ម្ចាស់​ទីតាំង​ពាក់​ព​ន្ធ័​នឹង​ការលក់ដូរ​សាច់សត្វ​ព្រៃ​នេះ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា និង ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​បង់​ចូល​ថវិកាជាតិ​តាមច្បាប់ ៕

សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ចុះបង្ក្រាប​ការលក់ដូរ​សត្វព្រៃ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន
សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ចុះបង្ក្រាប​ការលក់ដូរ​សត្វព្រៃ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន
សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ចុះបង្ក្រាប​ការលក់ដូរ​សត្វព្រៃ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន
សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ចុះបង្ក្រាប​ការលក់ដូរ​សត្វព្រៃ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន
សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ចុះបង្ក្រាប​ការលក់ដូរ​សត្វព្រៃ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន

PLB Banner on article detail