ក្រុមអ្នកសារព័ត៌មានជាង១០០នាក់ត្រូវបានហាមឃាត់មិនអោយចូលរួមក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តបាត់ដំបងថ្មី

ថ្ងៃពុធ 23 កញ្ញា 2020, 18:56

ខេត្តបាត់ដំបង៖ក្រុមអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង១០០នាក់មកពីច្រើនស្ថាប័ណ្ណ បានសម្តែងការមិនពេញចិត្តក្រោយមន្ត្រីអនុវត្តច្បាប់ហាមមិនអោយពួកគាត់ចូលរួមផ្តិតយករូបភាពក្នុងពិធីប្រកាសតែងតាំងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថ្មីដើម្បីធ្វើការផ្សព្វផ្សាយអោយត្រូវគោលដៅនិងវិជ្ជាជីវអ្នកសារព័ត៌មាន។

នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅអាគារប្រជុំសាលាខេត្ត
 លោក អ៊ូ សុវណ្ណឌី អ្នកសារព័ត៌មានអប្សរា ប្រចាំខេត្តបាត់ដំបង ក្នុងចំណោមអ្នកសារព័ត៌មានជាង១០០នាក់បានសម្តែងការមិនពេញចិត្តនៅពេលដែលពួកគាត់លះបង់ពេលវេលាផ្លូវឆ្ងាយដើម្បីមកធ្វើព័ត៌មានពិត ប៉ុន្តែនៅពេលដែលពួកគាត់មកដល់សាលាខេត្តជាកន្លែងប្រារព្ធពិធី ត្រូវបានមន្ត្រីនគរបាលមិនអោយអ្នកសារព័ត៌មានយើងចូលយកបទយកការណ៍ ក្នុងការផ្សាយព័ត៌មានពិតដែលគាត់បានសិក្ខាសាលា និងស្តាប់តាមអនុសាសន៍របស់សម្តេចតេជោ អ្នកសារព័ត៌មានត្រូវផ្សាយតែព័ត៌មានពិត មិនត្រូវស៊ាព័ត៌មានណាដែលមិនពិតយកមកផុសផ្សាយអោយខុសនិងវិជ្ជាជីវបានទេ។
 
លោកបានបន្ថែមថា ពួកគាត់ជាអ្នកសារព័ត៌មានខំលះបង់ពេលវេលាដែលមានអង្គភាពរៀងៗខ្លួនខំមក ហើយនៅពេលដែលមកដល់សាលាខេត្តបាត់ដំបងនេះ ដែលការផ្លាស់ប្តូនិងការតែងតាំងស្នងការថ្មីនេះ ពួកគាត់អត់បានចូលមើលថាតើថ្នាក់ដឹកនាំមួយណា អង្គភាពមួយណា របស់ក្រសួងមហាផ្ទៃដែលមកនោះយើងអត់បានឃើញទាំងអស់ ដោយគេអនុញ្ញាតអោយចូលតែខាងផ្នែកទូរទស្សន៍ពីរបីអង្គភាពតែប៉ុណ្ណោះ ចំណែកអ្នកសារព័ត៌មានជាង១០០ដែលស្ថិតក្នុងការរងចាំនេះ គឺគ្រាន់តែរងចាំនៅខាងក្រៅ ដែលព័ត៌មាននៅខាងក្រៅហាក់ដូចជាព័ត៌មានចងមុង ហើយសារព័ត៌មានចងមុងមិនដឹងថាចង់ផ្សាយពីរឿងអីនោះទេ ព្រោះយើងដឹងតែព័ត៌មាននៅខាងក្រៅ។

ពាក់ព័ន្ធទៅហ្នឹងការលើកឡើងរបស់ក្រុមអ្នកសារព័ត៌មានខាងលើនេះដែរ ទាំងគណៈអធិបតី ទាំងអភិបាលខេត្ត ក៏ដូចជាលោកស្នងការដែលទើបនឹងតែងតាំងថ្មី សារព័ត៌មានយើងមិនអាចសុំការបំភ្លឺអ្វីបានទេ ដោយសារពួកគាត់រុញដាក់គ្នា និងពុំមានពេលផ្តល់បទសម្ភាសន៍នោះឡើយ។

គួរបញ្ជាក់ថា ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកនេះ លោក សាត គឹមសាន ស្នងការរងទទួលបន្ទុកផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវដាក់ចូលនិវត្តន៍។

ក្រុមអ្នកសារព័ត៌មានជាង១០០នាក់ត្រូវបានហាមឃាត់មិនអោយចូលរួមក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តបាត់ដំបងថ្មី
ក្រុមអ្នកសារព័ត៌មានជាង១០០នាក់ត្រូវបានហាមឃាត់មិនអោយចូលរួមក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តបាត់ដំបងថ្មី
ក្រុមអ្នកសារព័ត៌មានជាង១០០នាក់ត្រូវបានហាមឃាត់មិនអោយចូលរួមក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តបាត់ដំបងថ្មី

PLB Banner on article detail