ចិន​-​ឥណ្ឌា ចោទ​គ្នា​ជុំវិញ​ករណី​ផ្ទុះអាវុធ​ឆ្លង​ព្រំដែន​ហិមាល័យ​

ថ្ងៃសុក្រ 11 កញ្ញា 2020, 11:4

​ប្រទេស​ចិន និង​ឥណ្ឌា បាន​ចោទ​គ្នា​ទៅវិញទៅមក ជុំវិញ​ការបាញ់​ជាច្រើន​គ្រាប់​ឆ្លង​ព្រំដែន​ហិមាល័យ ជា​កន្លែង​ផ្ទុះ​ជម្លោះ​ដោយបាន​បង្កើត​ឲ្យ​មាន​ភាពមិន​ចាញ់​មិន​ឈ្នះ​រវាង​ប្រទេសជិតខាង​ប្រដាប់​ដោយ​អាវុធ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ២០ នាក់​។​

 

​ប្រទេស​ចិន បាន​និយាយថា ទាហាន​របស់ខ្លួន​បាន​ចាត់វិធានការ​ប្រឆាំង​ក្រោយពី​ទាហាន​ឥណ្ឌា​បាន​បើក​ការបាញ់ប្រហារ នៅក្នុង​តំបន់ភ្នំ​ដែលមាន​ជម្លោះ​ក្នុង​តំបន់​ឡា​ដាក់​ហ៍​។​

 

​យោងតាម​ក្រសួងការពារជាតិ​របស់​ចិន​បាន​ឲ្យ​ដឹងថា ប្រទេស​ឥណ្ឌា មាន​កំហុស​ពីបទ​បង្កហេតុ​យោធា​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​ទាហាន​របស់ខ្លួន បាន​ឆ្លង​ខ្សែបន្ទាត់​នៃ​ការគ្រប់គ្រង​ជាក់ស្តែង​នៅក្នុង​តំបន់​ព្រំដែន​ឡា​ដាក់​ហ៍​ភាគ​ខាងលិច និង​បាន​បើក​ការបាញ់ប្រហារ​។

​ក្រុង​ញូវដែលី​បានផ្តល់​ដំណើររឿង​ផ្ទាល់ខ្លួន ដោយបាន​ចោទប្រកាន់់​កងកម្លាំង​ព្រំដែន​ចិន​ពីបទ​រំលោភ​កិច្ចព្រមព្រៀង​យ៉ាងច្បាស់​ក្រឡែត និង​បាន​បាញ់​គំរាម​ជាច្រើន​គ្រាប់ ដើម្បី​បំភិតបំភ័យ​គូសត្រូវ​ឥណ្ឌា​របស់​ពួកគេ​។​

 

​កងទ័ព​ឥណ្ឌា​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ ​ទោះបីជា​មានការ​បង្កហេតុ​យ៉ាងធ្ងន់ធ្ងរ​ក្តី ក៏​ទាហាន​របស់​យើង​បានធ្វើ​ការអត់ធ្មត់​ជាទីបំផុត និង​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​មានការ​ទទួលខុសត្រូវ និង​មាន​ហេតុផល​ត្រឹមត្រូវ​៕​

 

ចិន​-​ឥណ្ឌា ចោទ​គ្នា​ជុំវិញ​ករណី​ផ្ទុះអាវុធ​ឆ្លង​ព្រំដែន​ហិមាល័យ​
ចិន​-​ឥណ្ឌា ចោទ​គ្នា​ជុំវិញ​ករណី​ផ្ទុះអាវុធ​ឆ្លង​ព្រំដែន​ហិមាល័យ​
ចិន​-​ឥណ្ឌា ចោទ​គ្នា​ជុំវិញ​ករណី​ផ្ទុះអាវុធ​ឆ្លង​ព្រំដែន​ហិមាល័យ​

PLB Banner on article detail

Tags