ចិនថា ទើបរកឃើញមានវីរុសកូវីដ១៩នៅលើកញ្ចប់វេចខ្ចប់អាហារសមុទ្រ

ថ្ងៃច័ន្ទ 21 កញ្ញា 2020, 23:41

 

សារព័ត៌មាន Channelnewsasia បានចេញផ្សាយថា ថ្មីៗនេះ មន្ត្រីសុខាភិបាលចិនបានប្រកាសពីការរកឃើញវីរុសកូវីដ១៩នៅលើកញ្ចប់វេចខ្ចប់ត្រីមឹក និងគ្រឿងសមុទ្រចរាចរណ៍ក្នុងទីផ្សារនៃខេត្ត Jilin ហើយទទូចដល់អ្នកទិញបង្កើនការប្រុងប្រយ័ត្ន។ ប្រភពបន្ថែមទៀតថា កញ្ចប់វេចខ្ចប់នេះត្រូវបាននាំចូលពីរុស្ស៊ី ហើយអាជ្ញាធរចិនក៏ដាក់ចេញបំរាមនាំចូលអាហារនេះ រយៈពេល១ខែ ដើម្បីតាមដានបន្តផងដែរ។

ចិនថា ទើបរកឃើញមានវីរុសកូវីដ១៩នៅលើកញ្ចប់វេចខ្ចប់អាហារសមុទ្រ

ប្រភពបញ្ជាក់ថា កញ្ចប់ត្រីមឹកមួយក្នុងចំណោមកញ្ចប់ជាច្រើន គ្មានសុវត្ថិភាព និងមានវិជ្ជមានមេរោគកូវីដ១៩។ អ្នកជំនាញបានស្នើឱ្យអ្នកទិញ និងអ្នកបរិភោគអាហារវេចខ្ចប់នៅក្នុងស្រុក រាយការណ៍ទៅក្រុមអាជ្ញាធរ និងធ្វើតេស្តិ៍រកវីរុស។ 

ចិនថា ទើបរកឃើញមានវីរុសកូវីដ១៩នៅលើកញ្ចប់វេចខ្ចប់អាហារសមុទ្រ ចិនថា ទើបរកឃើញមានវីរុសកូវីដ១៩នៅលើកញ្ចប់វេចខ្ចប់អាហារសមុទ្រ

យ៉ាងណាក៏ដោយ កាលពីខែមុន អាជ្ញាធរនៅទីក្រុងចំនួន២នៅចិនក៏ធ្លាប់និយាយថាមានការរកឃើញវីរុសកូវីដ១៩នេះនៅលើទំនិញជាអាហារក្លាសេដែលនាំចូល។ តែត្រូវបានអង្គការសុខភាពពិភពលោកច្រានចោលថា ពុំទាន់មានភស្តុតាងណាមួយនៃជំងឺឆ្លងកូវីដ១៩បានឆ្លងរាលដាលតាមរយៈអាហារនោះទេ៕

PLB Banner on article detail

Tags