ប្រទេស​ចិន​កំពុង​គ្របដណ្តប់​ដោយ​ព្យុះ​ខ្សាច់ និង​ខ្យល់ពុល​

ថ្ងៃអង្គារ 16 មីនា 2021, 9:8

​នា​ថ្ងៃ​ចន្ទ​ទី​១៥ ខែមីនា នៅក្នុង​ប្រទេស​ចិន​ក្រុង​ប៉េកាំង​កំពុង​គ្របដណ្តប់​ដោយ​ព្យុះ​ខ្សាច់​និង​ខ្យល់ពុល​យ៉ាង​ក្រាស់ឃ្មឹក​។​

 

​ព្យុះ​ខ្សាច់​បូក​នឹង​ខ្យល់ពុល​បានធ្វើ​ឲ្យ​ខ្យល់​ក្នុង​ក្រុង​ប៉េកាំង​មានគុណ​ភាពអាក្រក់​ខ្លាំង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​បានកា​ត់ប​ន្ធ​យ​នូវ​ភាព​អាច​មើលឃើញ​ជាច្រើន​រយ​ម៉ែត្រ​។​ព្យុះ​ខ្សាច់​ដែល​បក់​មកពី​តំបន់​ស្ថិត​ក្បែរ​វាល​ខ្សាច់​ហ្កូ​ប៊ី​ឧ​ស្សហ៍​កើតមាន​នា​និ​ទាឃ​រដូវ​នៅ​ប៉ែក​ខាងជើង​ប្រទេស​។​

 

​ទន្ទឹមនឹង​គុណភាព​ខ្យល់​អាក្រក់​ខ្លាំង​នៅក្នុង​បរិយាកាស ផល​រំខាន​មួយទៀត​ដែល​កើតចេញពី​ព្យុះ​ខ្សាច់​និង​ខ្យល់ពុល​បូក​បញ្ចូល​គ្នា​ពេលនេះ​គឺ​ភាព​មិនអាច​មើលឃើញ​ក្នុង​ចម្ងាយ​រហូតដល់​ទៅ​រាប់រយ​ម៉ែត្រ​ឯណោះ​ពិសេស​កំពូល​អគារ​ខ្ពស់ៗ​។​

 

​អ្នកជំនាញ​ខាង​ឧតុនិយម​ពិពណ៌នា​ថា​នេះ​ជា​ព្យុះ​ខ្សាច់​ធំជាងគេ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ​។​ទីភ្នាក់ងារ​ឧតុនិយម​ចិន​បានប្រកាស​ការជូនដំណឹង​នៅ​ព្រឹក​នេះ​ពណ៌​លឿង​ដោយ​កត់សម្គាល់ថា​ព្យុះ​ខ្សាច់​នេះ​បាន​ផ្លាស់ប្តូរ​ពី​អ៊ី​ន​ហ្គោ​ន​ម៉ុង​ហ្គោ​លី​ទៅ​ហ្គ​ន់​ស៊ូ​ខេត្ត​សាន​ស៊ី​និង​ខេត្ត​ហឺ​ប៉ី​ដែល​ព័ទ្ធជុំវិញ​ទីក្រុង​ប៉េកាំង​?​

ប្រទេស​ចិន​កំពុង​គ្របដណ្តប់​ដោយ​ព្យុះ​ខ្សាច់ និង​ខ្យល់ពុល​
ប្រទេស​ចិន​កំពុង​គ្របដណ្តប់​ដោយ​ព្យុះ​ខ្សាច់ និង​ខ្យល់ពុល​
ប្រទេស​ចិន​កំពុង​គ្របដណ្តប់​ដោយ​ព្យុះ​ខ្សាច់ និង​ខ្យល់ពុល​
ប្រទេស​ចិន​កំពុង​គ្របដណ្តប់​ដោយ​ព្យុះ​ខ្សាច់ និង​ខ្យល់ពុល​
ប្រទេស​ចិន​កំពុង​គ្របដណ្តប់​ដោយ​ព្យុះ​ខ្សាច់ និង​ខ្យល់ពុល​

PLB Banner on article detail

Tags