ហ្វីលីពីនកើតមានរញ្ជួយដីស្លាប់មនុស្ស ខណៈកំពុងធ្ងន់ករនឹងជំងឺកូវីដ១៩

ថ្ងៃពុធ 19 សីហា 2020, 14:47

ប្រទេសហ្វីលីពីនដែលកំពុងតែរងគ្រោះពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ ដោយមួយថ្ងៃៗ ឆ្លងរាប់ពាន់នោះ ស្រាប់តែកើតមានរញ្ជួយដីបណ្តាលឲ្យស្លាប់មនុស្ស និង បំផ្លាញហេដ្ឋារចនាសម្ពន្ធនានារួមមានទាំងកន្លែងធ្វើចត្តាឡីស័កថែមទៀតផង កាលពីម្សិលមិញ។

រញ្ជួយដីកម្លាំង៦.៦រិចទ័របានវាយប្រហារតំបន់កណ្តាលនៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៨ សីហា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ខណៈដែលផ្លូវថ្នល់ និងអគារនានា រួមទាំងកន្លែងធ្វើចត្តាឡីស័កក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ 

ការសិក្សាពីភូមិសាស្ត្ររបស់អាមេរិកបានឲ្យដឹងថា រញ្ជួយដីនេះបានវាយប្រហារនៅកោះ Masbate នៃតំបន់ Bicol ស្ថិតក្នុងភាគខាងត្បូងឆៀងខាងកើត កាលពីព្រឹកម្សិលមិញ។

ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩វិញ ក្រសួងសុខាភិបាលហ្វីលីពីនបានរាយការណ៍នៅថ្ងៃទី១៨ សីហាថា មានឆ្លងថ្មី៤៨៣៦ករណី ជាការឆ្លងលើស៣ពាន់នាក់ ៧ថ្ងៃជាប់ៗគ្នាហើយ ហើយក៏មានស្លាប់៧នាក់ថែមទៀតផង។ 

គិតត្រឹមម្សិលមិញ ហ្វីលីពីនមានករណីកូវីដ១៩ សរុបជិត១៧ម៉ឺននាក់ហើយ ស្លាប់មាន២៦៨៧នាក់។ 
បើទោះបីជាកាន់តែធ្ងន់ធ្ងរពីជំងឺនេះក៏ដោយ ប្រធានាធិបតីហ្វីលីពីន លោកឌូតឺតេ កាលពីដើមសប្តាហ៍នេះ បានសម្រេចបន្ធូរបន្ថយការបិទរដ្ឋធានីម៉ានីល និងបណ្តាខេត្តផ្សេងៗ ដើម្បីបើកសេដ្ឋកិច្ចឡើងវិញ និងជួយដល់សហគ្រាស អាជីវកម្មនានា ដែលកំពុងរងគ្រោះ៕

ហ្វីលីពីនកើតមានរញ្ជួយដីស្លាប់មនុស្ស ខណៈកំពុងធ្ងន់ករនឹងជំងឺកូវីដ១៩
ហ្វីលីពីនកើតមានរញ្ជួយដីស្លាប់មនុស្ស ខណៈកំពុងធ្ងន់ករនឹងជំងឺកូវីដ១៩
ហ្វីលីពីនកើតមានរញ្ជួយដីស្លាប់មនុស្ស ខណៈកំពុងធ្ងន់ករនឹងជំងឺកូវីដ១៩

PLB Banner on article detail