អំឡុង​វិបត្តិ​កូ​វីដ​១៩ កម្ពុជា​នាំចេញ​កង់​ទៅ​ក្រៅប្រទេស ជាង​៨​សែន​គ្រឿង​

ថ្ងៃអង្គារ 30 មិថុនា 2020, 9:28

​គិត​ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២០ នេះ ការនាំចេញ​កង់​ពី​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ មានតម្លៃ​ជិត ២០០​លាន​ដុល្លារ កើនឡើង ២៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។​

 

​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានចេញ​ផ្សាយ​ថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​កង់​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន​សរុប ៨៧៦ ៦១២ គ្រឿង​។

 

​គេហទំព័រ Bike-EU.com បាន​បង្ហាញថា កម្ពុជា​ក្លាយជា​ប្រទេស​ផ្គត់ផ្គង់​កង់​ឈានមុខ​គេ​ទៅ​ទីផ្សារ​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ ២០១៧ ដោយបាន​វ៉ា​ដាច់​កោះ​តៃវ៉ាន់​ដែល​កាន់តំណែង​នេះ​ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​៕​

 

អំឡុង​វិបត្តិ​កូ​វីដ​១៩ កម្ពុជា​នាំចេញ​កង់​ទៅ​ក្រៅប្រទេស ជាង​៨​សែន​គ្រឿង​
អំឡុង​វិបត្តិ​កូ​វីដ​១៩ កម្ពុជា​នាំចេញ​កង់​ទៅ​ក្រៅប្រទេស ជាង​៨​សែន​គ្រឿង​

PLB Banner on article detail

អត្ថបទពេញនិយម