កូរ៉េខាងជើង ត្រៀម​ប្រើ​កម្លាំងយោធា ទប់ទល់​ក្រុមប្រឆាំង​រដ្ឋាភិបាល​

ថ្ងៃពុធ 17 មិថុនា 2020, 9:57

​សារព័ត៌មាន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ បានចេញ​ផ្សាយ​ថា កូរ៉េខាងជើងនឹង​បញ្ជូន​កងទ័ពទៅ​តំបន់សេដ្ឋកិច្ច Kaesong និង​ភ្នំ​Kumgang ស្ថិតនៅ​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង ក្រោយ​កម្តៅ​ការទូត​រវាង​ប្រទេស​ទាំង​២ បាន​ផ្ទុះឡើង​ជាថ្មី​។​

 

​តាម​ការអះអាង​ដោយ​អ្នកនាំពាក្យ​យោធា​កូរ៉េខាងជើង ថ្លែងប្រាប់​សារព័ត៌មាន​រដ្ឋ​របស់​ខ្លួន KCNA ថា កងទ័ព​កូរ៉េខាងជើង កំពុង​បង្ហាញ​ជំហរ​មុតមាំ​ក្នុងការ​បញ្ចេញ​សកម្មភាព​យោធា ដើម្បី​ឆ្លើយតប​ទៅតាម​ដំណោះស្រាយ​រវាង​បក្ស និង​រដ្ឋាភិបាល​។

 

​គួរ​បញ្ជាក់ថា ការ​គំរាម​ប​ញ្ចូ​ន​កម្លាំងយោធា ទៅកាន់​តំបន់​ខាងលើ ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជា​ជនជាតិ​កូរ៉េខាងជើង បានរ​ត់ទៅ​រស់នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង និង​បាន​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​របប​ដឹកនាំ​ទីក្រុង​ព្យុង យ៉ាង​ឥតឈប់ឈរ​៕​

កែសម្រួលដោយ៖ ZaRet

កូរ៉េខាងជើង ត្រៀម​ប្រើ​កម្លាំងយោធា ទប់ទល់​ក្រុមប្រឆាំង​រដ្ឋាភិបាល​
កូរ៉េខាងជើង ត្រៀម​ប្រើ​កម្លាំងយោធា ទប់ទល់​ក្រុមប្រឆាំង​រដ្ឋាភិបាល​
កូរ៉េខាងជើង ត្រៀម​ប្រើ​កម្លាំងយោធា ទប់ទល់​ក្រុមប្រឆាំង​រដ្ឋាភិបាល​

PLB Banner on article detail

អត្ថបទពេញនិយម