កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់

ថ្ងៃពុធ 24 មីនា 2021, 10:8

​អាមេរិក​៖ មន្ត្រី​អាមេរិក​មួយរូប​នៅ​ថ្ងៃ​អង្គារ​នេះ​និយាយថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយចំនួន តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រមុខ​ការទូត និង រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​នេះ​ក៏​ជា​បាញ់​សាកល្បង​លើកដំបូង​បំផុត ដើម្បី​ជាការ​ធ្វើតេស្ត​ប្រតិកម្ម​របស់​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ។​

 

​បើតាម​មន្ត្រី​អាមេរិក​ដដែល​នេះ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ដោយ​សកម្មភាព​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​បង្កហេតុ​ទាំង​ទៅលើ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេ​អ៊ូ​ល ក្រោយ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​ធ្វើ​សមយុទ្ធ​រួមគ្នា ។ ការធ្វើ​តេស្ត​នេះដែរ បាន​កើតមានឡើង​ក្រោយ​ទីភ្នាក់ងារ​ចារកម្ម​បាន​ព្រមាន​ថា ទីក្រុង​ព្យុងយ៉ាង​អាច​នឹងធ្វើ​សកម្មភាព​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​នាពេល​ខាងមុខនេះ ។​

 

​ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​អាមេរិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ការធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង មិនមែនជា​សកម្មភាព​បង្ករឿង​ធ្ងន់ធ្ងរ​អ្វី​នោះទេ ហើយ​ថែមទាំង​អះអាង​ដែរ​ថា សហរដ្ឋអាមេរិក​នៅតែ​បើ​ចំហ​ទ្វារ​ចរចា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង ៕ Reuters​

កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់
កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់
កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់

PLB Banner on article detail

អត្ថបទពេញនិយម