លោក គីម ជុង​អ៊ុន ពោលថា ឥ​ទ្ឋិ​ពល​ព្យុះ​ទី​ហ្វុ​ង ជះ​បញ្ហា​តិចតួច​ប៉ុណ្ណោះ ដល់​កូរ៉េខាងជើង​

ថ្ងៃសុក្រ 28 សីហា 2020, 9:23

​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត South Hwanghae ភាគ​និរតី​ទីក្រុង​ព្យុងយ៉ាង ជាទី​ដែល​ព្យុះ​ទី​ហ្វុ​ង កំពុង​បោកបក់ កាលពី​ថ្ងៃទី​២៧ ខែសីហា ម្សិលមិញ លោក គីម ជុង​អ៊ុន បាន​ថ្លែងថា ឥ​ទ្ឋិ​ពល​ព្យុះ​ទី​ហ្វុ​ង Bavi បាន​ត្រឹម​បង្ក​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ដល់​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើតាម​សារព័ត៌មាន CNA ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ​។​

 

​យ៉ាងណាមិញ លោក គីម ជុង​អ៊ុន ក៏បាន​កោតសរសើរ​ដ​ល់​មន្ត្រី​គណបក្ស​ពលករ​កូរ៉េ ដែល​បាន​ចុះទៅ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​

 

​សូម​ជម្រាប​ផងដែរ​ថា ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCTV កាលពីដើម​ខែសីហា បានចេញ​ផ្សាយ​ខ្សែ​វីដេអូ​មួយ ស្តីពី​ស្ថានភាព​គ្រោះទឹកជំនន់ នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងជើង ដែល​បាន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ ដល់​ផលដំណាំ​របស់​ប្រជាជន​។ ជាមួយគ្នា​អ្នកតាមដាន​ស្ថានការណ៍​កូរ៉េខាងជើង ក៏​កំពុងមាន​ការព្រួយបារម្ភ​ពី​គ្រោះ​អត់ឃ្លាន ដែល​អាច​នឹង​កើតមាន​ក្នុងប្រទេស​ដ៏​ឯកោ​មួយ​នេះ​៕​

លោក គីម ជុង​អ៊ុន ពោលថា ឥ​ទ្ឋិ​ពល​ព្យុះ​ទី​ហ្វុ​ង ជះ​បញ្ហា​តិចតួច​ប៉ុណ្ណោះ ដល់​កូរ៉េខាងជើង​
លោក គីម ជុង​អ៊ុន ពោលថា ឥ​ទ្ឋិ​ពល​ព្យុះ​ទី​ហ្វុ​ង ជះ​បញ្ហា​តិចតួច​ប៉ុណ្ណោះ ដល់​កូរ៉េខាងជើង​
លោក គីម ជុង​អ៊ុន ពោលថា ឥ​ទ្ឋិ​ពល​ព្យុះ​ទី​ហ្វុ​ង ជះ​បញ្ហា​តិចតួច​ប៉ុណ្ណោះ ដល់​កូរ៉េខាងជើង​

PLB Banner on article detail