AIREEN Juist Motul-Tech

កូរ៉េខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ

ថ្ងៃច័ន្ទ 22 មីនា 2021, 11:31

​កូរ៉េខាងជើង​បាន​បិទ​ស្ថានទូត​របស់ខ្លួន​ស្ថិតក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ហើយ រីឯ​មន្ត្រី​ទូត​របស់ខ្លួន​ទាំងអស់​ក៏បាន​ចាក​ចេញពី ប្រទេស​ម៉ាឡេស៊ី​ដែរ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ពោលគឺ​បន្ទាប់ពី​កូរ៉េខាងជើង​បានប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត ជាមួយ​ម៉ាឡេស៊ី ជុំវិញ​ការធ្វើ​បត្យាប័ន​ពលរដ្ឋ​កូរ៉េខាងជើង​ម្នាក់ ទៅកាន់​សហរដ្ឋអាមេរិក​។

 

​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៧៣​មកម្ល៉េះ  ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវបាន​កាត់ផ្ដាច់ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​

 

​គួរ​បញ្ជាក់ថា ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ឈ្មោះ Mun Chol Myong ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង នៅក្នុង​សហរដ្ឋអាមេរិក​ហើយ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍ បន្ទាប់ពី​រូបគេ​ត្រូវបាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​។​

 

​លោក Mun Chol Myong ដែល​បានរស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​ជាង ១០​ឆ្នាំ កំពុង​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​របស់ FBI ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ដោយ​រូបលោក​កំពុង​ប្រឈមមុខ នឹង​បទចោទប្រកាន់​លើ​ការលាង​លុយកខ្វក់​៕​

កូរ៉េខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ
កូរ៉េខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ
កូរ៉េខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ
កូរ៉េខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ
កូរ៉េខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ

PLB Banner on article detail