កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស ក្នុង​ទឹកដី​ឡើយ​

ថ្ងៃពុធ 10 មិថុនា 2020, 8:45

​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បានបញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​អូស្ត្រាលី ក្នុងជំនួប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​០៩ ខែមិថុនា ម្សិលមិញ​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​របស់​កម្ពុជា​ឡើយ​។ កម្ពុជា​រក្សា​នូវ​គោលការណ៍​រដ្ឋធម្មនុញ្ញ​ក្នុង​ការមិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​ក្នុង​ទឹកដី​របស់​កម្ពុជា​។​

 


​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​បន្ថែមថា ជំហរ​កម្ពុជា​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​រួចហើយ​ដល់​បរទេស​ទាំងអស់​អំ​ពី​ការស្វាគមន៍​គ្រប់​ប្រទេស​មក​ធ្វើការ​សមយុទ្ធ​យោធា​រួមគ្នា គឺ​បង្កើន​កិច្ចសហប្រតិបត្តិការ​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​៕​

 

កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស ក្នុង​ទឹកដី​ឡើយ​
កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស ក្នុង​ទឹកដី​ឡើយ​

PLB Banner on article detail