អភូតហេតុផ្គររន្ទះបាញ់ បណ្តាលអោយសិស្សសាលា០៦នាក់រងរបួសធ្ងន់ស្រាល

ថ្ងៃច័ន្ទ 27 មិថុនា 2022, 19:35

 ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍បឋមបានអោយដឹងថា យ៉ាងហោចណាស់ក៏មានសិស្សសាលាប្រុសស្រីចំនួន០៦នាក់បានរងរបួសធ្ងន់និងស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់កើតឡើងនៅក្នុងស្រុក រតនៈមណ្ឌល។

 

 សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៧  ខែមិថុនា ឆ្នាំ២០២២ ស្រុករតនមណ្ឌល មានភ្លៀងធ្លាក់មួយមេធំលាយទ្បំជាមួយនិងខ្យល់បានបង្ករជាឧបទ្ទហេតុរន្ទះបាញ់ដើមអាកាសស្យា នៅមុខសាលាអនុវិទ្យាល័យរតនមណ្ឌល ស្ថិតនៅចំណុចក្រុមទី០៩ ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបណ្ដាលអោយសិស្សសាលាដែលចេញក្រៅបន្ទប់ចំនួន០៦នាក់ សន្លប់។

 

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងចំណោមសិស្សសាលាទាំង០៦នាក់ក្នុងនោះមាន៖
១-ឈ្មោះ ធី ណាភីវ ភេទស្រីអាយុ១៥ឆ្នាំ (របួសស្រាល).
២-ឈ្មោះ ហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំ (របួសស្រាល).
៣-ឈ្មោះ ព្រើយ កញ្ញា ភេទស្រី អាយុ១៣ឆ្នាំ (របួសស្រាល).
៤-ឈ្មោះ រី ធីតា ភេទស្រីអាយុ១៤ឆ្នាំ (របួសស្រាល).
៥-ឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ (របួសស្រាល).កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្តៅ. 
៦-ឈ្មោះ ឡូត មីនា ភេទស្រីអាយុ១៥ឆ្នាំ (របួសធ្ងន់បញ្ជូនទៅមន្ទីពេទខេត្ត)។

អភូតហេតុផ្គររន្ទះបាញ់ បណ្តាលអោយសិស្សសាលា០៦នាក់រងរបួសធ្ងន់ស្រាល
អភូតហេតុផ្គររន្ទះបាញ់ បណ្តាលអោយសិស្សសាលា០៦នាក់រងរបួសធ្ងន់ស្រាល
អភូតហេតុផ្គររន្ទះបាញ់ បណ្តាលអោយសិស្សសាលា០៦នាក់រងរបួសធ្ងន់ស្រាល
អភូតហេតុផ្គររន្ទះបាញ់ បណ្តាលអោយសិស្សសាលា០៦នាក់រងរបួសធ្ងន់ស្រាល
អភូតហេតុផ្គររន្ទះបាញ់ បណ្តាលអោយសិស្សសាលា០៦នាក់រងរបួសធ្ងន់ស្រាល

PLB Banner on article detail

អត្ថបទពេញនិយម