ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សា ធ្វើអោយខូចខាតដោយចេតនា

ថ្ងៃអង្គារ 1 កុម្ភៈ 2022, 18:43

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចាប់ឃាត់ខ្លួនពីបទអំពើហិង្សាក្នុងគ្រួសារ(ធ្វើអោយខូចខាតដោយចេតនា)។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង១៥និង១០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅចំណុចក្រុមទី៣២ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល មានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងបង្កដោយឈ្មោះ ប៉ិញ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល បានអុកឡុកវាយទៅលើឪពុកបង្កើតនិង យកអុសឈើវាយទៅលើរថយន្តរបស់ឈ្មោះ ឆាយ ស៊ីវេន ភេទប្រុសអាយុ៤១ឆ្នាំ(ត្រូវជាបងថ្លៃ)រស់នៅភូមិតាភុល សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប បណ្តាលអោយខូចខាត-រថយន្ត០១គ្រឿងម៉ាកRAW4(រ៉េហ្វ័រ)ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខសៀមរាប2A. 1136 កំពិតដំបូលម៉ាស៊ីនចំនួន០២កន្លែង។

សមត្ថកិច្ចបានបញ្ជាក់បន្តថា ក្រោយពេលកើតហេតុបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅធ្វើការឃាត់នាំខ្លួនជនបង្ករខាងលើមកសាកសួរនិងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សា ធ្វើអោយខូចខាតដោយចេតនា
ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សា ធ្វើអោយខូចខាតដោយចេតនា
ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សា ធ្វើអោយខូចខាតដោយចេតនា
ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សា ធ្វើអោយខូចខាតដោយចេតនា

PLB Banner on article detail

អត្ថបទពេញនិយម