កូ​វីដ​១៩ វាយលុក​ភូមិ​ត្រពាំងថ្ម​កណ្តាល ស្រុក​ភ្នំស្រុក ទ្រង់ទ្រាយ​ធំ លើកដំបូង​

ថ្ងៃព្រហស្បតិ៍ 16 កញ្ញា 2021, 20:31

(​បន្ទាយមានជ័យ​)÷ ជម្ងឺ​កូ​វីដ​១៩ កំពុង​វាយលុក​ចូល​ភូមិ​ត្រពាំងថ្ម​កណ្តាល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ដែលជា​ការផ្ទុះ​ទ្រង់ទ្រាយ​ធំ លើកដំបូង​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ឦសាន​ខេត្តបន្ទាយមានជ័យ មួយ​នេះ​។​

 

​លោក ជូ បុត្រ អភិបាលស្រុក​ភ្នំស្រុក បាន​ប្រាប់​នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ថា ការយក​សំណាក​លើ​ពលរដ្ឋ​អ្នកពាក់ព័ន្ធ ក្នុងភូមិ​ត្រពាំងថ្ម​កណ្តាល ឃុំ​ប៉ោយចារ នឹង​កើន​ដល់​ជាង​៥០០​នាក់ ហើយ នា​ព្រឹក និង​រសៀល​នេះ នៅ​បន្ត​យក​សំណាក​ជាង​២០០ នាក់​ទៀត​ក្រុមគ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យបង្អែក​ភ្នំស្រុក និង​មណ្ឌល​សុខភាព ប៉ោយចារ បាន​យក​សំណាក​លើ​ពលរដ្ឋ នៅ​ភូមិ​ត្រពាំងថ្ម កណ្តាល ចំនួន ៣៤២ នាក់ /  ស្រី ១៨៩ នាក់ ក្នុងនោះ​លទ្ធផល រកឃើញ​វិជ្ជមាន កូ វីដ .១៩ ចំនួន ៧៥ នាក់ / ស្រី ៤៦ នាក់​។​

 

​លោក​ជូ បុត្រ បាន បន្តថា​ក្រោយពី លោក បាន ដឹកនាំ ក្រុមការងារ  ស្រុក ឃុំ ភូមិ និង លោកគ្រូ ពេទ្យ ជួរមុខ ចុះ យក សំណាក ប្រជាពលរដ្ឋ ហើយ បាន រាយការណ៍ ជូន លោក អភិបាលខេត្តៗ ក៏បាន បញ្ជា ឲ្យ បិទ ខ្ទប់ ភូមិ ត្រពាំងថ្ម កណ្តាល ជា បន្ទាន់ នៅ រសៀល ថ្ងៃទី ១៦​កញ្ញា ឆ្នាំ ២០២១​នេះ ។ នៅពេល រសៀល នោះដែរ លោក បានធ្វើ ការប្រជុំ បន្ទាន់ នៅ សាលាឃុំ ប៉ោយចារ ដើម្បី ពិភាក្សាគ្នា រៀបចំ វិធី បិទ ខ្ទប់ ឲ្យ មាន ប្រសិទ្ធិភាព ដើម្បី កាត់ផ្តាច់់ ការរីក រាលដាល ជំងឺ កូ វីដ -១៩ ដល់ ភូមិ ដ៍ទៃទៀត ។​

 

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​អំពី​ប្រភព​នៃ ការឆ្លង កូ វីដ ១៩ ចូល ភូមិ ដែលមាន លំនៅឋាន ចង្អៀត ជាប់ៗ គ្នា  មកពី ៥ ប្រភព  ទី ១ / ករណី ឳ ពុក ទៅលេង កូន នៅ ខេត្តសៀមរាប ហើយ ឆ្លង មេរោគ នេះ ទី ២/ ករណី កូន រស់នៅ ក្រុង ប៉ោយប៉ែត មកលេង ម្តាយ នៅ ភូមិ ខាងលើ​ហើយ​បាន​ចម្លង​គ្នា​ ​ទី ៣/ ករណី បុគ្គលិក ធនា ការ អេស៊ីលីដា ម្នាក់ ក្នុងចំណោម ៥ នាក់ មកពី ស្រុក ព្រះនេត្រព្រះ បាន ចម្លង ទី ៤/ ករណី បុគ្គលិក ទឹកកក អនាម័យ សិប្បកម្ម សេះ ហោះ ពី ខេត្តសៀមរាប ចម្លង ម​ទី ៥/ ករណី ទឹកកក សេះ ហោះ នេះ និង ភ្ញៀវ ព្រមទាំង បុគ្គលិក នៅ ភោជនីយដ្ឋាន និង ខារ៉ាអូខេ ស្ពាន នាគ នៅ ស្រុក ភ្នំស្រុក​ផងដែរ​៕​

កូ​វីដ​១៩ វាយលុក​ភូមិ​ត្រពាំងថ្ម​កណ្តាល ស្រុក​ភ្នំស្រុក ទ្រង់ទ្រាយ​ធំ លើកដំបូង​
កូ​វីដ​១៩ វាយលុក​ភូមិ​ត្រពាំងថ្ម​កណ្តាល ស្រុក​ភ្នំស្រុក ទ្រង់ទ្រាយ​ធំ លើកដំបូង​
កូ​វីដ​១៩ វាយលុក​ភូមិ​ត្រពាំងថ្ម​កណ្តាល ស្រុក​ភ្នំស្រុក ទ្រង់ទ្រាយ​ធំ លើកដំបូង​
កូ​វីដ​១៩ វាយលុក​ភូមិ​ត្រពាំងថ្ម​កណ្តាល ស្រុក​ភ្នំស្រុក ទ្រង់ទ្រាយ​ធំ លើកដំបូង​
កូ​វីដ​១៩ វាយលុក​ភូមិ​ត្រពាំងថ្ម​កណ្តាល ស្រុក​ភ្នំស្រុក ទ្រង់ទ្រាយ​ធំ លើកដំបូង​
កូ​វីដ​១៩ វាយលុក​ភូមិ​ត្រពាំងថ្ម​កណ្តាល ស្រុក​ភ្នំស្រុក ទ្រង់ទ្រាយ​ធំ លើកដំបូង​

PLB Banner on article detail

អត្ថបទពេញនិយម