ឪពុកម្តាយរវល់មិនបានមើល កូនប្រុសជាទីស្រឡាញ់លង់ទឹកអាងស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃសៅរ៍ 28 សីហា 2021, 21:2

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់បានលង់ទឹកអាងស្លាប់យ៉ាងអាណោចអាធ័មខណៈដែលឪពុកម្តាយរវល់កិច្ចការងារផ្ទះមិនបានមើល។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០២ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្មេងប្រុសរងគ្រោះ ឈ្មោះ កយ សុខសាន អាយុ០៣ឆ្នាំ រស់នៅចំណុចក្រុមទី០២ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមការលើកឡើងរបស់ម្តាយក្មេងរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បាននៅលេងជុំគ្នាក្នុងផ្ទះធម្មតា លុះក្រោយមកនៅពេលដែលគាត់ជាប់រវល់កិច្ចការងារផ្ទះដោយភ្លេចខ្លួនមិនបានមើលមួយភ្លែត ក៏ស្រាប់តែបាត់មិនឃើញកូន លុះពេលចូលទៅមើលក្នុងបង្គន់ ក៏ប្រទះឃើញកូនលង់ទឹកអាងក្នុងបង្គន់របស់ខ្លួន ភ្លាមនោះក៏បានស្រង់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែជាអកុសលកូនប្រុសបានស្លាប់ក្រោយពេលយកមកដល់មណ្ឌលសុខភាពស្នឹងតែម្តង។

ក្រោយពេលកើតហេតុសពក្មេងរងគ្រោះត្រូវបានយកមករៀបចំចាត់ចែងទៅតាមប្រពៃណី។

ឪពុកម្តាយរវល់មិនបានមើល កូនប្រុសជាទីស្រឡាញ់លង់ទឹកអាងស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម