ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​

ថ្ងៃច័ន្ទ 16 សីហា 2021, 12:49

​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ashraf Ghani បាន​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​ហើយ ខណៈ​ក្រុម​តា​លី​បង់ ប្រើពេល​ត្រឹម​២​ថ្ងៃ ក្នុង​ការចូល​ដណ្តើមយក​ខេត្ត​៤​ថ្មី និង​រដ្ឋធានី​កា​ប៊ុល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន RT នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១​។​

 

​មន្ត្រី​ក្រសួងមហាផ្ទៃ​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ភៀសខ្លួន​ទៅ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។​

 

​ការ​ភៀសខ្លួន​របស់លោក Ghani កើតឡើង​ចំពេល​ក្រុម​តា​លី​បង់ ឡោមព័ទ្ធ​ទីក្រុង​កា​ប៊ុល បន្ទាប់ពី​ដណ្តើមបាន​រដ្ឋធានី​ចំនួន​២៦ ក្នុងចំណោម​ខេត្ត​ទាំង​៣៤​របស់​ប្រទេស​ក្នុង​រយៈពេល​តិចជាង​ពីរ​សប្តាហ៍​។​

 

​កាលពី​ថ្ងៃអាទិត្យ កងទ័ព​តា​លី​បង់ បាន​ឡោមព័ទ្ធ​កន្លែង​កាន់អំណាច​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​សន្យាថា​ខ្លួន​បាន​ណែនាំ​ដល់​យុទ្ធជន​របស់ខ្លួន​ឱ្យ​ជៀសវាង​ពី​អំពើ​ហឹ​ង្សា​លើ​ជន​ស៊ីវិល និង​ផ្តល់​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​ដល់​អ្នក​ដែល​ចង់​ចាក​ចេញពី​ទីក្រុង​កា​ប៊ុល​៕​

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​
ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​
ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​
ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​
ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​

PLB Banner on article detail

អត្ថបទពេញនិយម