ប្រធានាធិបតី​អាមេរិក​-​រុស្សី នឹង​បើក​កិច្ចប្រជុំ​ទល់មុខ​គ្នា​លើកដំបូង នៅ​ខែក្រោយ​

ថ្ងៃពុធ 26 ឧសភា 2021, 11:34

​សារព័ត៌មាន CNA នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​ចុះផ្សាយ​អំពី​ទំនាក់ទំនង​រវាង​សេត​វិមាន និង​វិមាន​ក្រឹម​ឡាំង ដោយ​ប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​បើក​កិច្ចប្រជុំ​កំពូល​នៅ​ខែក្រោយ នៅ​ទីក្រុង​ហ្សឺ​ណែវ ដែលជា​ការប្រជុំ​ទល់មុខ​គ្នា​លើកដំបូង​របស់​មេដឹកនាំ​ទាំង​២​រូប​។​

 

​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Jen Psaki បាន​លើកឡើងថា មេដឹកនាំ​ទាំង​២ នឹង​ពិភាក្សា​អំពី​បញ្ហា​បន្ទាន់​ដើម្បី​ស្តារ​ស្ថេរភាព​ចំពោះ​ទំនាក់ទំនង​អាមេរិក - រុស្ស៊ី​»​។ កិច្ចប្រជុំ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ចំ​ពេលដែល​មេដឹកនាំ​ទាំង​២​ប្រទេស នឹងធ្វើ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​កិច្ចប្រជុំ​កំពូល G7 (​ក្រុម​ប្រទេស​ឧស្សាហកម្ម​អភិវឌ្ឍន៍​ទាំង​៧) និង ទីក្រុង​ព្រុ​ច​សែ​ល​សម្រាប់​កិច្ចប្រជុំ​កំពូល​ណា​តូ​។​

 

​ចំណែក​វិមាន​ក្រឹម​ឡាំង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​ទាក់ទង​នឹង​ស្ថេរភាព​នុយក្លេអ៊ែរ និង​បញ្ហា​ផ្សេងទៀត​រួមទាំង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 និង​ជម្លោះ​ក្នុង​តំបន់​៕

ប្រធានាធិបតី​អាមេរិក​-​រុស្សី នឹង​បើក​កិច្ចប្រជុំ​ទល់មុខ​គ្នា​លើកដំបូង នៅ​ខែក្រោយ​
ប្រធានាធិបតី​អាមេរិក​-​រុស្សី នឹង​បើក​កិច្ចប្រជុំ​ទល់មុខ​គ្នា​លើកដំបូង នៅ​ខែក្រោយ​

PLB Banner on article detail