អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច អា​ហ្វ​ហ្គា​នី​ស្ថាន ចាក​ចេញពី​ប្រទេស​កំណើត មក​បើកឡាន​ក្រុមហ៊ុន​នៅ​អាមេរិក​

ថ្ងៃអង្គារ 22 មីនា 2022, 12:42

​បន្ទាប់ពី​ទីក្រុង​កា​ប៊ុល ត្រូវបាន​ក្រុម​សកម្ម​ជនតា​លី​បង់​ក្តោប​ក្តាប់ លោក Khalid Payenda ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានសម្រេច​ភៀសខ្លួន​ពី​ប្រទេស​កំណើត ដើម្បី​គេច​ពី​ការសម្លាប់ មក​រស់នៅ​អាមេរិក នឹង​ប្រកប​របរ​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន Uber​។​

 

​អតីតរដ្ឋមន្ត្រី​រូបនេះ បាន​សម្រប​ខ្លួន​ធ្វើជា​អ្នក​បើកឡាន​ឱ្យ​ក្រុមហ៊ុន Uber ដើម្បី​រក​ចំណូល​ទ្រទ្រង់ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

 

​គួររំលឹកថា ក្នុងអំឡុងពេល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​វាយ​បំបែក​ដោយ​ក្រុម​តា​លី​បង់ មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប របស់​ប្រទេស​នេះ រួមទាំង​ប្រធានាធិបតី Ghani បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ផ្សេង ហើយ​ក្នុងនោះ ប្រធានាធិបតី Ghani បានរ​ត់ទៅ​ប្រទេស​អារ៉ាប់​រួម ដោយ​យកលុយ​ទៅជា​មួយ​ប្រមាណ ១៦៩​លាន​ដុល្លារ​៕​

អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច អា​ហ្វ​ហ្គា​នី​ស្ថាន ចាក​ចេញពី​ប្រទេស​កំណើត មក​បើកឡាន​ក្រុមហ៊ុន​នៅ​អាមេរិក​
អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច អា​ហ្វ​ហ្គា​នី​ស្ថាន ចាក​ចេញពី​ប្រទេស​កំណើត មក​បើកឡាន​ក្រុមហ៊ុន​នៅ​អាមេរិក​
អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច អា​ហ្វ​ហ្គា​នី​ស្ថាន ចាក​ចេញពី​ប្រទេស​កំណើត មក​បើកឡាន​ក្រុមហ៊ុន​នៅ​អាមេរិក​

PLB Banner on article detail